ក្រសួង​ប្រៃសណីយ៍ ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ ចំពោះ​ម្ចាស់​បុរី និង​អគារ​សហកម្មសិទ្ធិ​មួយចំនួន ឲ្យ​បញ្ឈប់​ការតភ្ជាប់​អ៊ីនធឺណិត​ដោយ​ខ្លួនឯង

​ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បានចេញ​សេចក្តីអំពាវនាវ​ជាថ្មី​មួយ​ដល់​ម្ចាស់​បុរី និង អគារ​សហកម្មសិទ្ធិ​មួយចំនួន​ត្រូវតែ​ត្រូវ​បញ្ឈប់​ការតភ្ជាប់​អ៊ីនធឺណិត​ចូលក្នុង​បុរី និង​អគារ​សហកម្មសិទ្ធិ​រប​ស់​ខ្លួន និង​ព្រមទាំង​បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ផងដែរ​។​

យោងតាម​សេចក្តីអំពាវនាវ​របស់​ក្រសួង​ប្រៃសណីយ​ដែល​បាន​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួ​នៅ​ថ្ងៃទី​១៤ ខែ វិច្ឆិកា ឆ្នាំ ២០២២​នេះ​បាន​បញ្ជាក់ថា​៖​បន្ទាប់ពី ក្រុមការងារ​លើកកម្ពស់ គុណភាព​សេវា​នៅតាម​បុរី ក្នុង​រាជធានី​ភ្នំពេញ ចំនួន ៨ ក្រុម បាន ចុះ​ពង្រឹងគុណភាព​សេវា ទូរគមនាគមន៍ តាម​បុរី​និង​អគារ​សហកម្មសិទ្ធិ​ក្នុង​រយៈពេល​កន្លងមក ដោយ ទទួល បាន នូវ ព័ត៌មាន ជាក់ លាក់ អំពី​ឧបសគ្គ​មួយចំនួន ដែល ធ្វើឱ្យ មានការ​លំបាក ក្នុងការ ត​ភ្ជាប់ បណ្តាញ​សេវា អ៊ីនធឺណិត ចូលក្នុង​បុរី និង​អគារ​សហកម្មសិទ្ធិ​មួយចំនួន ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (​ក​.​ប​.​ទ​.) សូម​អំពាវនាវ ដល់​ម្ចាស់​បុរី​និង អគារ​សហកម្មសិទ្ធិ​មួយចំនួន ត្រូវ​បញ្ឈប់​៖
១. ការទារលុយ ជា​ថ្នូរ នឹង ការ អនុញ្ញាត ឱ្យ ត​ភ្ជាប់​បណ្តាញ​សេវា​អ៊ីនធឺណិត ចូលក្នុង​លំនៅឋាន របស់ អ្នកប្រើប្រាស់ នៅក្នុង​បុរី​និង អគារ​សហកម្មសិទ្ធិ ដែល ផ្ទុយ នឹង ច្បាប់​ស្តីពី​ទូរគមនាគមន៍​។​
២. ប្រតិបត្តិ​ការផ្តល់សេវា អ៊ីនធឺណិត ដោយ​ខ្លួនឯង និង​គ្មាន​អាជ្ញា​បណ្ណ​ពី​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា នៅ ក្នុង​បុរី​និង​អគារ​សហកម្មសិទ្ធិ​។​

​ក្នុងករណី ម្ចាស់ បុរី និង​អគារ​សហកម្មសិទ្ធិ​មួយចំនួន​តូច នៅតែ បន្តធ្វើ​សកម្មភាព​ខាងលើ ក​.​ប​.​ទ​. នឹង​ចាត់វិធានការ យ៉ាង​ម៉ឺងម៉ាត់ ស្របតាម​ច្បាប់​ស្តីពី​ទូរគមនាគមន៍​និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close