សិស្ស​កម្ពុជា ៣​រូប នឹងចូលរួម​កម្មវិធី​ប្រកួត​មនុស្ស​យន្ត​អូ​ឡាំ​ព្យា​ដ​ពិភពលោក (World Robot Olympiad) នៅ​ប្រទេស​អាល្លឺម៉ង់​

​ក្រុម​កម្ពុជា យើង​ដែលមាន​សិស្ស​ឆ្នើម​មកពី​វិទ្យាល័យ AUPP ចំនួន ៣​រូប ចូលរួម​កម្មវិធី​ប្រកួត​មនុស្ស​យន្ត​អូ​ឡាំ​ព្យា​ដ​ពិភពលោក (World Robot Olympiad) នៅ​ប្រទេស​អាល្លឺម៉ង់ បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រកួត​ថ្នាក់ជាតិ​នៅ​កម្ពុជា ដែល​បានបញ្ចប់​កាលពី​ខែតុលា ឆ្នាំ​២០២២ កន្លងមក​។​

​មនុស្ស​យន្ត​ដែល​ក្រុម​កម្ពុជា​យកទៅ​ចូលរួម​ប្រកួត​នេះ បាន​ប្រើប្រាស់​កម្មវិធី​បញ្ញា​សិប្បនិម្មិត (Artificial Intelligence) សម្រាប់​បញ្ជា​តាមរយៈ​សម្លេង ឬ​កាយវិការ ហើយ​មានមុខ​ងារ​អាច​បញ្ជូន​ដំណឹង​ពី​សុវត្ថិភាព សម្អាតផ្ទះ បញ្ជា​និង​គ្រប់គ្រង​បរិក្ខារ​អគ្គិសនី​ក្នុងផ្ទះ ធ្វើ​បដិសណ្ឋារកិច្ច និង​អាច​សន្ទនា​ជា​មនុ​ស្សបាន​។

​ដើម្បី​ជាការ​លើកទឹកចិត្ត ក្រសួង​ប្រៃ​ណី​យ៍​និង​ទូរគមនាគមន៍​បាន​ឧបត្ថម​សិស្ស​កម្ពុជា ដែល​នឹងចូលរួម​ការប្រកួត​នេះ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ១៧-១៩ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ទីក្រុង Dortmund ប្រទេស​អាល្លឺម៉ង់​។ កម្មវិធី​នេះ មានការ​ចូលរួម​ពី ៣៦៥ ក្រុម មកពី ៧៣​ប្រទេស ហេ​ី​យ​នឹង​ផ្សាយ​ផ្ទាល់ Online តាមរយៈ​តំណ​ភ្ជាប់ www.wro.live៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close