ចំនួន​ភ្ញៀវទេសចរ បន្ត​ហក់​ឡើង​ជាង ២​លាន ៧​សែន​នាក់ ក្នុង​សប្តាហ៍​ទី​២​ខែវិច្ឆិកា​

​ភ្នំពេញ​៖ ក្នុង​សប្តាហ៍​ទី​២ ថ្ងៃទី​៧-១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ភ្ញៀវទេសចរ​ទូទាំងប្រទេស​មាន​ចំនួន​២,៧២៤,៤៩១​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​២,៦៦៦,៦៨៤​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​៥៧,៨០៧​នាក់​។

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* ខេត្ត​ព្រះសីហនុ ៦៣២,៤៧៦​នាក់​
* ខេត្តកំពត ៦១១,៩៩១​នាក់​
* ខេត្តសៀមរាប ៣៤៥,១៥២​នាក់​
* ខេត្តកំពង់ស្ពឺ ២៤១,៤៧០​នាក់​
* ខេត្ត​ត្បូងឃ្មុំ ២៣៤,៤៦៣​នាក់​
* ខេត្តបាត់ដំបង ១០៨,៨៤៥​នាក់​
* ខេត្ត​កែប ១០៧,៧៣១​នាក់​។​

​តួលេខ​ខាងលើ រាប់បញ្ចូល​ផងដែរ​នូវ​ចំនួន​ភ្ញៀវទេសចរ​ប្រមាណ​២.៥៧​លាន​នាក់ នាឱកាស​ឈប់សម្រាក​រយៈពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក កាលពី​ថ្ងៃទី​៧-៩ ខែវិច្ឆិកា ឆ្នាំ​២០២២​។​

​ដើម្បី​អបអរសាទរ​ព្រះ​រាជ្យ​ពិធីបុណ្យ​អុំទូក បណ្តា​រដ្ឋបាលខេត្ត​មួយចំនួន​បានរៀបចំ​ពិធីបុណ្យ​អុំទូក​ក្នុងអំឡុង​ខែតុលា និង​ខែវិច្ឆិកា រួមជាមួយ​ការតាំងពិព័រណ៍ ការប្រគុំ​តន្ត្រី និង​កម្មវិធី​កម្សាន្ត​សប្បាយ​នានា​ដែល​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាច្រើន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close