វៀតណាម៖ ករណីគ្រុនឈាមកើនខ្លាំង អ្នកជំងឺត្រូវចែករំលែកគ្រែព្យាបាល ឬត្រឡប់ទៅផ្ទះវិញ
ហាណូយ៖ អ្នកជំងឺគ្រុនឈាមត្រូវចែករំលែកគ្រែមន្ទីរពេទ្យ ឬ ត្រឡប់ទៅផ្ទះវិញ ហើយរង់ចាំវេនសម្រាកនៅមន្ទីរពេទ្យ ខណៈដែលទីក្រុងហាណូយ មើលឃើញការកើនឡើងនៃជំងឺដែលបណ្តាលមកពីមូស។ បច្ចុប្បន្ន គ្រាន់តែមន្ទីរពេទ្យទូទៅ Thanh Nhan ស្រុក Hai Ba Trung កំពុងព្យាបាលអ្នកជម្ងឺគ្រុនឈាមចំនួន ២៥០នាក់។
វេជ្ជបណ្ឌិត Nguyen Thu Huong បាននិយាយថា ចំនួនអ្នកជម្ងឺគ្រុនឈាមបាន “លោតឡើង” ចាប់តាំងពីដើមខែតុលាមក ដោយបានបំពេញគ្រែទាំងអស់នៅក្នុងនាយកដ្ឋានទាំងអស់ដែលត្រូវបានចាត់តាំងដើម្បីព្យាបាលជំងឺ។
លោក Huong បាននិយាយថា “ថ្មីៗនេះ ដោយសារមានអ្នកជំងឺច្រើនពេកមកក្នុងពេលតែមួយ យើងត្រូវបញ្ជូនករណីជាច្រើនទៅផ្ទះ ដែលរោគសញ្ញាមិនទាន់ធ្ងន់ធ្ងរនៅឡើយ ហើយធ្វើការណាត់ជួបពួកគេនៅពេលក្រោយ”។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺទីក្រុងហាណូយ (CDC) ទីក្រុងនេះបានកត់ត្រាករណីជំងឺគ្រុនឈាមច្រើនជាង ១០៧០០ មកទល់ពេលនេះ ក្នុងឆ្នាំនេះ កើនឡើង ៣.៥ ដងធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ តួលេខនេះរួមមានករណីជាង ១៣០០នាក់ ដែលបានរកឃើញចន្លោះពីថ្ងៃទី ២៨ ខែតុលា ដល់ថ្ងៃទី ៣ វិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។