ក្រសួងកសិកម្ម ដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់អនុរដ្ឋលេខាធិការចំនួន២រូប រួមមានឯកឧត្តម ឃី កុសល និងឯកឧត្តម ឈុំ ឆុនលី និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម ចុះដោះស្រាយបញ្ហាថ្លៃស្រូវហើយក្រុមការងារ បានប្រជុំជាមួយអ្នកពាក់ព័ន្ធ និងពិសេសចុះជួបជាមួយបងប្អូនប្រជាកសិករ ។
លោកឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោងម៉ាស៊ីនកិនស្រូវបៃតង បានស្មគ្រចិត្តចូលរួមសហការជាមួយរាជរដ្ឋាភិបាលដោយ ក្នុងការដាក់ចេញនូវគោលការណ៍រក្សាស្ថេរភាពថ្លៃស្រូវ ដោយបានកំណត់នូវថ្លៃធានាទិញគោលសម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១ មិនឱ្យក្រោម ៩បាត/គីឡូក្រាម ឬ ១០៤០រៀល/គីឡូក្រាម ចាប់ពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ តាមការណែនាំ ឯកឧត្តម ឌិត ទីណា។
មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយរដ្ឋបាលឃុំ ដើម្បីផ្សព្វផ្សាយពីថ្លៃកំណត់ខាងលើ សម្រាប់ទុក្ខលំបាករបស់ពលរដ្ឋ និងការអនុវត្ត ដោយមិនឱ្យប្រជាកសិករយើងបាត់បងផលប្រយោជន៍ ឡើយ។ ក្រុមការងារក្រសួង និងវិស័យឯកជនពាក់ព័ន្ធដែលមាន លោកឧកញ៉ា ភូ ពុយ ជាអ្នកជាអ្នកធានាអនុវត្តគោលការនេះ នឹងបន្តការងារទៅខេត្តបន្ទាយមានជ័យទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។