ផូស៊ីល​ឆ្អឹង​សត្វ​ដាយ​ណូ​ស័​រ​ដំបូង​គេ រកឃើញ​នៅ​កម្ពុជា​

​ផូស៊ីល​ឆ្អឹង​ដាយ​ណូ​ស័​រ ត្រូវបាន​រកឃើញ​នៅ​តំបន់ការពារធម្មជាតិ​កោះ​ប៉ោ ក្នុង​ដែនជម្រកសត្វព្រៃ​តា​តៃ ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។​

​ផូស៊ីល​នេះ​គឺជា​ឆ្អឹង​ស្មងជើង​ខាងឆ្វេង​របស់​ដាយ​ណូ​ស័​រ​មួយ​ប្រភេទ មាន​ប្រវែង​៧០​ស​.​ម និង​ទទឹង​២០​ស​.​ម ដែល​អាចមាន​អាយុកាល ៦៥​លាន​-១៩០​លាន​ឆ្នាំមុន​។ នេះ​ជា​ផូស៊ីល​ឆ្អឹង​សត្វ​ដំបូង​គេ ដែល​រកឃើញ​នៅ​កម្ពុជា​។​

​តាមរយៈ​ផែនទី​ភូគព្ភសាស្ត្រ តំបន់​ដែល​បាន​ប្រទះឃើញ​ផូស៊ីល​ឆ្អឹង​សត្វ​នេះ មាន​អាយុកាល​ក្នុង​ស័ក​ទី​២ (៦៥​លាន​-១៩០​លាន​ឆ្នាំមុន​) មានន័យថា វា​អាចមាន​ទំនាក់ទំនង នឹង​សត្វ​ដែល​រស់នៅ​ក្នុងពេល​ដាយ​ណូ​ស័​រ​នៅមាន​ជីវិត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close