សេដ្ឋកិច្ចប្រទេសថៃ កើនឡើងក្នុងល្បឿនលឿនបំផុត រយៈពេលជាងមួយឆ្នាំនេះ
បាងកក៖ ទិន្នន័យផ្លូវការបានបង្ហាញ នាថ្ងៃច័ន្ទនេះថា សេដ្ឋកិច្ចរបស់ប្រទេសថៃបានកើនឡើងក្នុងល្បឿនដ៏លឿនបំផុត ក្នុងរយៈពេលជាងមួយឆ្នាំ ដែលត្រូវបានជំរុញដោយការរស់ឡើងវិញនៃវិស័យទេសចរណ៍ និងការកើនឡើងនៃការប្រើប្រាស់។
យោងតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិបានឱ្យដឹងថា សេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើង ៤.៥ ភាគរយនៅក្នុងត្រីមាសទី៣ ត្រឹមខែកញ្ញា នេះបើធៀបនឹងឆ្នាំមុន។ សេដ្ឋកិច្ចរបស់ប្រទេសថៃកំពុងស្ថិតនៅលើផ្លូវស្ទុះងើបឡើងវិញជាលំដាប់ ជាមួយនឹងកំណើននៃវិស័យទេសចរណ៍ដ៏សំខាន់ដែលប្រមូលផ្តុំគ្នា បន្ទាប់ពីរដ្ឋាភិបាលបានលុបចោលការទប់ស្កាត់ COVID-19 ទាំងអស់កាលពីដើមឆ្នាំនេះ ប៉ុន្តែក៏មានហានិភ័យនៃការថយចុះកំណើនសេដ្ឋកិច្ចពិភពលោក និងអតិផរណាខ្ពស់។
រដ្ឋាភិបាលបាននិយាយថា សេដ្ឋកិច្ចនឹងកើនឡើង ៣.២ ភាគរយនៅឆ្នាំនេះ ធៀបនឹងការព្យាករណ៍ពីមុន ចន្លោះពី ២.៧ ភាគរយទៅ ៣.២ ភាគរយ។ រដ្ឋាភិបាលក៏បានព្យាករថា កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៣ នឹងមានពី ៣ ទៅ៤ ភាគរយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។