កម្ពុជា ចាប់ពី​ថ្ងៃទី​២៣-២៩ ខែវិច្ឆិកា​, អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៣ ដល់ ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២​។​

​ក្រសួង​បញ្ជាក់ថា ក្នុង​រយៈពេល​១​សបា្តហ៍​ទៅមុខ​នេះ កម្ពុជា​នឹង​ទទួល​នូវ​ឥទ្ធិពល​ដូចតទៅ​៖
* នៅ​ថ្ងៃទី​២៣-២៤ ខែវិច្ឆិកា ទទួល​ឥទ្ធិពល​ពី​សម្ពាធ​ទាប​សកម្ម ។​
* បន្ត​ពីថ្ងៃ​ទី​២៤-២៩ ខែវិច្ឆិកា បណ្តា​ខេត្ត​ភាគ​ខាងលើ ទទួល​នូវ​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​។ ឯ​រាជធានី​-​បណ្តា​ខេត្ត នៅ​ភាគ​ខាងក្រោម នៅ​បន្ត​ទទួល​នូវ​ឥទ្ធិពល ពី​ជ្រលង​សម្ពាធ​ទាប​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖​តំបន់​ទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤ °C
* នៅ​ចន្លោះ​ថ្ងៃទី​២៣-២៤ អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ ផ្គរ រន្ទះ ។​
* នៅ​ចន្លោះ​ថ្ងៃទី​២៥-២៩ អាចមាន​ភ្លៀង​ក្នុង​កម្រិត​តិចតួច ។​

២៖​តំបន់​ខ្ពង់រាប​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២ °C
* នៅ​ចន្លោះ​ថ្ងៃទី​២៣-២៤ អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅដោយ ផ្គរ រន្ទះ ។​
* នៅ​ចន្លោះ​ថ្ងៃទី​២៥-២៩ អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​តិចតួច ។​

៣៖​តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣ °C
* នៅ​ចន្លោះ​ថ្ងៃទី​២៣-២៤ អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច ទៅ​បង្គួរ​លាយឡំ​ទៅដោយ ផ្គរ រន្ទះ ផ្ទៃសមុទ្រ​មាន​ខ្យល់​បក់​ខ្លាំង និង​រល​ក័ស​មុទ​ខ្ពស់​។​
* នៅ​ចន្លោះ​ថ្ងៃទី​២៥-២៩ អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​តិចតួច​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close