ក្រសួងទេសចរណ៍​ស្នើ​ដល់​អ្នក​ទៅ​កម្សាន្ត​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​ ​ចូលរួម​វាយតម្លៃ​ការ​ផ្តល់​បដិសណ្ឋារ​កិច្ច​របស់​មន្រ្តី​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ចាំយាម​

នៅក្នុង​សិក្ខាសាលា​អបអរ​ ​ពិធីបុណ្យ​សមុទ្រ​លើក​ទី៧​ ​អម​ជាមួយ​ពិធី​ប្រគល់​បណ្ណ​សរសើរ​ ​លិខិត​សរសើរ​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ ​គំរូ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ប្រចាំឆ្នាំ២០១៨​ ​និង​ជ័យលាភី​ឆ្នេរ​ស្អាត​ ​(​Beach​ ​Eco​-​Label​)​ ​នៅ​ខេត្តកោះកុង​ ​ឯកឧត្តម​ ​ថោង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ប្រគល់​នូវ​ ​Standy​ ​QR​ ​code​ ​ប្រព័ន្ធ​វាយតម្លៃ​បដិសណ្ឋារ​កិច្ច​ល្អ​ច្រក​ទ្វារ​អន្តរជាតិ​ចាំយាម​ ​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​អាច​ចូលរួម​ធ្វើការ​វាយតម្លៃ​សេវា​បដិសណ្ឋារ​កិច្ច​ល្អ​របស់​ច្រក​ទ្វារ​អន្តរជាតិ​ចាំយាម​បាន។

ការវាយតម្លៃ​នេះ​ ​គឺ​អាច​ធ្វើ​ចំពោះ​ ​មន្ត្រី​អន្តោប្រវេសន៍​,​ ​មន្ត្រី​ចត្តាឡីស​ក្តិ​,​ ​មន្ត្រី​គយ​ ​។​ល​។

គួរ​បញ្ជាក់​ដែរ​ថា​ ​សម្រាប់​ពិធីបុណ្យ​សមុទ្រ៣ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី១៤​ ​ដល់​ថ្ងៃទី១៦​ ​ខែធ្នូ​ ​ក្រសួងទេសចរណ៍​ ​ក៏ដូចជា​អាជ្ញាធរ​ខេត្តកោះកុង​ ​បាន​ស្វែងរក​ការសម្រប​សម្រួល​ ​និង​សហការ​ជាមួយ​ប្រទេស​ថៃ​ ​ដោយ​អនុញ្ញាត​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទៅលេង​បុណ្យ​សមុទ្រ​រយៈពេល៣ថ្ងៃនេះ​ ​អាច​ឆ្លង​ទៅលេង​ ​ឬ​ស្នាក់នៅ​ខេត្ត​ប្រទេស​ថៃ​ជាប់នឹង​ខេត្តកោះកុង​បាន​ ​ដោយ​គ្រាន់តែ​មាន​អត្តសញ្ញាណ​ប័ណ្ណ​តែប៉ុណ្ណោះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close