ច្រកទ្វារព្រំដែន​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ សម្រេចការ​សាងសង​បាន ៧២%​ហើយ​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២ ឯកឧត្តម សុខុម ភគវន្តមុនី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទទួល បន្ទុក​ជា​ប្រធាន​គណៈកម្មការ​វិវេចនា​លទ្ធកម្ម​(PRC) បាន​អញ្ជើញ​ដឹកនាំ​គណៈកម្មការ​វិវេចនា​ល​ទ្ធ​កម្ម (PRC) ស្តីពី​គម្រោង​រៀបចំ​ច្រកទ្វា​អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​មក​ផ្លូវជាតិ​លេខ​៥ ដោយមាន​ការចូល រួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មន្ត្រី ជំនាញ​ផងដែរ​។

​កិច្ចប្រជុំ​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ពិភាក្សា​លើ​ការងារ​ពន្យារពេល​សាងសង់ បម្រែបម្រួល ការងារ​ក្នុង​កិច្ចសន្យា ការពន្យា​ពេល​កិច្ចសន្យា និង​ការបន្ថែម​ប្រាក់​ឈ្នួល​សម្រាប់​សេវា​ត្រួតពិនិត្យ​បច្ចេក ទេស​គម្រោង ព្រមទាំង​ការស្នើសុំ​ពិនិត្យ​លើ​បម្រែបម្រួល​តម្លៃ​សម្ភារៈ​សំណង់ និង​អត្រា​ប្តូរប្រាក់​របស់ ក្រុមហ៊ុន​សាងសង់​ផងដែរ​។

​សូម​ជម្រាបជូន​ថា​៖ គម្រោង​សាងសង់​ស្ថានីយ​ច្រកទ្វារព្រំដែន​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ គិត​រហូត​មកទល់ពេលនេះ សម្រេច​វឌ្ឍនភាព​ការងារ​បាន​៧២%​ហើយ ដែល​ក្នុងនោះ​រួមមាន​៖ អគារ​ច្រក ទ្វារ​អន្តរជាតិ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ អគារ​អន្តេវាសិកដ្ឋាន ចំណត​ផ្ទេរ​ផ្ទុកទំនិញ ឃ្លាំង និង ទីលាន​កុងតឺន័រ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close