គ្រោះរញ្ជួយដី នៅឥណ្ឌូនេស៊ី ចំនួនមនុស្សស្លាប់ កើនឡើងដល់ជាង ១៦០នាក់ហើយ
ហ្សាកាតា៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Kompas.com និង Detik.com បានរាយការណ៍ដោយដកស្រង់សម្តីអភិបាលខេត្ត West Java លោក Ridwan Kamil ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៥.៦ រិចទ័រ នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃចន្ទ បានកើនឡើងដល់ ១៦២នាក់។
ចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រគឺនៅជិតទីក្រុង Cianjur ក្នុងភ្នំភាគខាងលិច Java ប្រហែល៧៥គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានីហ្សាកាតា។ តំបន់នេះមានប្រជាជនជាង ២.៥លាននាក់។
អភិបាលខេត្ត West Java លោក Ridwan Kamil បាននិយាយនៅលើ Instagram ថា មនុស្ស ១៦២ នាក់បានស្លាប់ និង ៣២៦ នាក់បានរងរបួស។
ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូណេស៊ី (BNPB) នៅតែដាក់ចំនួនអ្នកស្លាប់ចំនួន ៦២ នាក់ ហើយក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរក ២៥ នាក់ដែលគេជឿថាជាប់នៅក្រោមគំនរបាក់បែក ហើយអ្នកនាំពាក្យបាននិយាយថា ការស្វែងរកនឹងបន្តពេញមួយយប់។
លោក Ridwan បានប្រាប់អ្នកសារព័ត៌មានថា ដោយសារអគារជាច្រើនបានដួលរលំ ចំនួនអ្នកស្លាប់អាចកើនឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។