កម្ពុជាប្តូរវេនរដ្ឋមន្រ្តីការពារជាតិអាស៊ាន ទៅឲ្យឥណ្ឌូនេស៊ី
សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា បានផ្ទេរតំណែងរដ្ឋមន្ត្រីការពារជាតិអាស៊ានប្តូរវេន ជូនរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៉ី ដែលត្រូវធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២៤។
ក្នុងសុន្ទរកថាគន្លឹះបើកកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្រ្តី កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក លើកទី៩ សម្តេចពិជ័យសេនា ទៀ បាញ់ បានឯកភាពលើគំនិតផ្តួចផ្តើមមួយចំនួន សំដៅពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចបាននូវគោលដៅរួម ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
នៅក្នុងពិធីបិទកិច្ចប្រជុំ សម្ដេចពិជ័យសេនា ក៏បានផ្ទេរតំណែងជាប្រធានរដ្ឋមន្រ្តីការពារជាតិអាស៊ាន ឆ្នាំ២០២៣ ពីព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តម Prabowo Subianto រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋឥណ្ឌូនេស៉ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។