រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ឆ្ពុង និង​ត្រី​តុ​កែ មួយកន្លែង នៅ​ឃុំ​ប៉ាក់​ខ្លង ខេត្តកោះកុង

​ខេត្តកោះកុង​៖ កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២២ ចុង​សប្តាហ៍​នេះ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​សហការី បាន​ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ឆ្ពុង និង​ត្រី​តុ​កែ របស់ លោក ឆេង ឈុន និង​ជា​ប្រធាន​បណ្តុំ​អាជីវកម្ម នៅ​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។

​លោក ឆេង ឈុន បាន​អនុវត្ត​ការចិញ្ចឹម​ត្រី​ក្នុង​បែ និង​ស្រះ​តាំងពី​ឆ្នាំ​២០០២​មក ហើយ​បច្ចុប្បន្ន លោក​ទទួលបាន​ការគាំទ្រ​បន្ថែម​ពី​កម្មវិធី​ASPIRE បានធ្វើ​ឲ្យ​អាជីវកម្ម​របស់គាត់​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។

​ឯកឧត្តម​រដ្ឋមន្ត្រី បានធ្វើការ​កោតសរសើ​រ​ដល់ លោក ដែល​ចេះ​គិតគូរ​ពី​ផែនការ​ចិញ្ចឹម​ត្រី និង​សិក្សា​ពី​តម្រូវការ​ទីផ្សារ​បានច្បាស់លាស់ និង​ទទួលបាន​ជោគជ័យ​លើ​ទីផ្សារ​។ ជាមួយគ្នានេះ ឯកឧត្តម សុំឱ្យ​កសិករ​ពង្រីក​ការចិញ្ចឹម​ត្រី​ឱ្យបាន​កាន់តែច្រើន​ថែមទៀត ហើយ​រដ្ឋបាល​ជលផល​គួរ​សិក្សា​ពី​លទ្ធភាព​យក​ពូជ​ត្រី​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍ​វារីវប្បកម្ម​សមុទ្រ នៅ​ខេត្ត​ព្រះសីហនុ​មក​បំប៉ន​នៅ​កសិដ្ឋាន​នេះ ព្រមទាំង​ណែនាំ​មន្ត្រី​ជំនាញ​ឱ្យ​បន្ត​គាំទ្រ​បច្ចេកទេស និង​ធ្វើ​ផលិតកម្ម​តាម​តម្រូវការ​ទីផ្សារ​ដើម្បី​ផ្សព្វផ្សាយ​ពូជ​ត្រី​ក្នុងស្រុក និង​លក់​ចែកចាយ​ដល់​អ្នក​ចិញ្ចឹម​ត្រី​ផ្សេងទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close