កម្ពុជា ចាប់​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​៦ ខែធ្នូ​, អាចមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ លាយឡំ​ផ្គរ រន្ទះ​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស ចាប់​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២២​។​

​ក្រសួង​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​២ ខែធ្នូ កម្ពុជា​ទទួលរង​ឥទ្ធិពល​ខ្សោយ​ពី​ទ្រនុង​សម្ពាធ​ខ្ពស់ និង​បន្ត​ពីថ្ងៃ​ទី​៣-៦ ខែធ្នូ ទទួលរង​ឥទ្ធិពល​ពី​ការ​ប្រសព្វ​គ្នា រវាង​ជ្រលង​នៃ​សម្ពាធ​ទាប​រុញ​ទូល​ពី​សមុទ្រ​ចិន​ខាងត្បូង និង​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ខ្ពង់រាប​ភាគ​ឦសាន​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖ តំបន់​ទំនាប​កណ្ដាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២ °C
* ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​២ ខែធ្នូ នឹង​អាចមាន​ភ្លៀង​តិចតួច ។​
* បន្ត​ពីថ្ងៃ​ទី​៣-៦ ខែធ្នូ នឹង​អាចមាន​ភ្លៀង​នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​។​

២៖ តំបន់​ខ្ពង់រាប​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២១-២៣ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១ °C
* ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​២ ខែធ្នូ នឹង​អាចមាន​ភ្លៀង​តិចតួច​។​
* បន្ត​ពីថ្ងៃ​ទី​៣-៦ ខែធ្នូ នឹង​អាចមាន​ភ្លៀង​នៅក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥°C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២°C
* នឹង​អាចមាន​ភ្លៀង​នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close