ភ្ញៀវទេសចរ​ជាង ១៨​ម៉ឺន​នាក់ មក​កម្សាន្ត ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ចុង​សប្តាហ៍​នេះ​

​ព្រះសីហនុ​៖ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា បាន​ឲ្យ​ដឹងថា ភ្ញៀវទេសចរ​ដែល​ចូល​ទៅលេង​កម្សាន្ត ក្នុង​ខេត្ត​ព្រះសីហនុ មាន​ចំនួន ១៨១.៥៣៩​នាក់ ដែល​ចំនួន​នេះ​កើនឡើង ៩,៧៧%​។​

​ថ្លែង​នៅ​ល្ងាច​ថ្ងៃទី​២៧ នៃ​សប្តាហ៍​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា បាន​បញ្ជាក់ថា ក្នុងនោះ​ភ្ញៀវ​ជាតិ ១៧៦.៤៨៣​នាក់ កើនឡើង ១០,១៤% និង​ភ្ញៀវ​បរទេស​សរុប ៥.០៥៦​នាក់ ថយចុះ ១,៩៤%​។ ចំណែក​ភ្ញៀវ​ចូល​តាម​ព្រលាន​យន្ត ហោះ​ចំនួន ១៤​ជើង ស្មើនឹង​សប្តាហ៍​មុន មាន​ភ្ញៀវ​សរុប ៧១០​នាក់ ថយចុះ ២,៣៤% ក្នុងនោះ ភ្ញៀវ​ជាតិ ៣៦​នាក់​ថយចុះ ១៤,២៩% និង​ភ្ញៀវ​អន្តរជាតិ ៦៧៤​នាក់ ថយចុះ ៧,៤១%​។​

​ដោយឡែក ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​តាម​បណ្តា​កោះ​នានា​សរុប ១.៩៧៦​នាក់ ថយចុះ ០,៥៥% ក្នុងនោះ​ភ្ញៀវ​ជាតិ ៨៧៤​នាក់ ថយចុះ ៩,០៥% និង​ភ្ញៀវ​បរទេស ១.១០២​នាក់ កើនឡើង ៧,៤១%​។ រីឯ​ភ្ញៀវ​តាម​បណ្តា​ឆ្នេរ និង​រមណីយដ្ឋាន​នានា​សរុប ១៧៨.៨៥៣​នាក់ កើនឡើង ៩,៩៥% ក្នុងនោះ​ភ្ញៀវ​ជាតិ ១៧៥.៥៧៣​នាក់ កើនឡើង ១០,២៦% និង ភ្ញៀវ​បរទេស ៣.២៨០​នាក់ ថយចុះ ៤,៧៦%៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close