រយៈពេល​១០​ខែ ឆ្នាំនេះ​! កម្ពុជា ទទួលបាន​ទេស​ចរអ​ន្ត​រ​ជាតិ​ជាង ១​លាន​៥៧​ម៉ឺន​នាក់​

​ភ្នំពេញ​៖ ក្នុង​រយៈពេល​១០​ខែ​នៃ​ឆ្នាំ​២០២២ (​មករា​-​តុលា​) កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង​១​លាន​៥៧​ម៉ឺន​នាក់ កើនឡើង​ជិត​១​ម៉ឺន​ភាគរយ​។

​យោងតាម​របាយការណ៍​ដដែល​នោះ «​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​បានមក​ទស្សនា​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​១០​ខែ ចាប់ពី​ខែមករា​ដល់​ខែតុលា ឆ្នាំ​២០២២ គឺមាន​ចំនួន​សរុប​១,៥៧៥,៩៥៤​នាក់ កើនឡើង​៩៩១.១​ភាគរយ បើ​ធៀប​នឹង​រយៈពេល​១០​ខែ​ដូចគ្នា​នៃ​ឆ្នាំ​២០២១»​។​

​របាយការណ៍​បាន​បន្តថា ក្នុង​រយៈពេល​១០​ខែ​នេះ ភ្ញៀវទេសចរ​អន្តរជាតិ​មក​តាម​៖
* ផ្លូវអាកាស ៥៥៩,៩១៨​នាក់ កើនឡើង​៧០៦.៦​ភាគរយ​
* ផ្លូវគោក ១,០០៥,៥៤៩​នាក់ កើនឡើង​១២៤០.៤​ភាគរយ​
* ផ្លូវទឹក ១០,៤៨៧​នាក់ កើនឡើង​៥២៤២៥០​ភាគរយ ខណៈ​នៅ​ឆ្នាំ​២០២១​មានតែ​២​នាក់​ប៉ុណ្ណោះ​។​

​របាយការណ៍​របស់​ក្រសួងទេសចរណ៍​បាន​បន្ថែមទៀតថា ទីផ្សារ​ទេសចរ​កំពូល​ទាំង​១០​ដែលមាន​ភ្ញៀវ​មក​ទស្សនា​ប្រទេស​កម្ពុជា​ច្រើនជាងគេ រួមមាន​៖
១. ថៃ ៥៩០,៩៨៤​នាក់​
២. វៀតណាម ៣៤១,៩៥៣​នាក់​
៣. ចិន ៧៥,៩១៥​នាក់​
៤. សហរដ្ឋអាមេរិក ៦០,៩០៣​នាក់​
៥. ឡាវ ៥៩,៣៦៨​នាក់​
៦. ឥណ្ឌូ​ណេ​ស៉ី ៥៩,១២២​នាក់​
៧. កូរ៉េខាងត្បូង ៤៣,១៧៨​នាក់​
៨. ម៉ា​ឡា​ស៉ី ៤០,១៨៤​នាក់​
៩. បារាំង ៣៧,១៥៣​នាក់​
១០. ចក្រភព​អង់គ្លេស ២៨,៥០៥​នាក់​។​

​ចំពោះ​ភ្ញៀវទេសចរ​កម្ពុជា​ដែល​បានធ្វើ​ដំណើរ​ចេញ​ក្រៅប្រទេស​មាន​ចំនួន​៦៦១,០៧៣​នាក់ កើនឡើង​៣២៧៦.៣​ភាគរយ ក្នុង​រយៈពេល​១០​ខែ​នៃ​ឆ្នាំ​២០២២​ដូចគ្នានេះ​។​

​របាយការណ៍​ដដែល​បាន​បន្តទៀតថា ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន​៩,៤៧១,០៣៤​នាក់ កើនឡើង​២០៩.៨​ភាគរយ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​ចំនួន​១,៣៨៤,៤៩៨​នាក់ កើនឡើង​៦១៦.៧​ភាគរយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close