ប្រធានាធិបតី ជំនាន់ទីបីរបស់ចិន លោក Jiang Zemin បានទទួលមរណភាព ក្នុងវ័យ៩៦ឆ្នាំ
នៅពីថ្ងៃទី៣០ ខែវិច្ឆិកា ប្រព័ន្ធផ្សព្វផ្សាយចិនបានផ្សាយថាថា អតីតប្រធានាធិបតីចិន លោក Jiang Zemin បានទទួលមរណភា នៅថ្ងៃទី ៣០ ខែវិច្ឆិកា ក្នុងអាយុ ៩៦ ឆ្នាំ។
ព័ត៌មានខាងលើត្រូវបានផ្តល់ដោយគណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនិស្តចិន (CPC) គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិន (PRC) ក្រុមប្រឹក្សារដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិន គណៈកម្មាធិការទូទៅ…។
លោក Jiang Zemin គឺជាមេដឹកនាំជំនាន់ទីបីនៃបក្សកុម្មុយនិស្តចិន។ លោកបានបម្រើការជាអគ្គលេខាបក្សកុម្មុយនិស្តចិនរយៈពេល ១៣ ឆ្នាំ (1989-2002) និងជាប្រធានាធិបតីចិនរយៈពេល ១0 ឆ្នាំ (1993-2003)។ ពីឆ្នាំ 1989-2004 លោកបានបម្រើការជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម។
ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ បានប្រកាសថា លោក ជាំង ហ្សេមីន បានទទួលមរណភាព ដោយសារជំងឺមហារីកគ្រាប់ឈាម បូករួមជាមួយការខូចខាតសរីរាង្គខាងក្នុងជាច្រើន នៅឯទីក្រុងសៀងហៃ កាលពីវេលាម៉ោង១២និង១៣នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងវ័យ៩៦ឆ្នាំ។
នៅពេលលោក ជាំង ឡើងជាមេដឹកនាំចិនជំនួសលោក តេង សៀវពីង (Deng Xiaoping) កាលពីឆ្នាំ១៩៨៩ ប្រទេសចិនគឺកំពុងស្ថិតនៅដំណាក់កាលដំបូងៗ នៃការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់ខ្លួននៅឡើយទេ។ ប៉ុន្តែដល់ពេលដែលរូបលោក ចូលនិវត្តន៍ក្នុងនាមជាប្រធានាធិបតីនៅឆ្នាំ២០០៣ ចិនបានក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក ហើយទីក្រុងប៉េកាំង ធានាបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ សម្រាប់រៀបចំព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០០៨ ពោលគឺប្រទេសចិនកាន់តែខិតជិតឋានៈជា កំពូលមហាអំណាចមួយរបស់ពិភពលោក រួចស្រេចទៅហើយ។
លោក ជាំង ហ្សេមីន មានតំណែងជាអគ្គលេខាធិការ នៃគណបក្សកុម្មុយនិស្តចិនចាប់ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ២០០២, ជាប្រធានគណៈកម្មការយោធាមជ្ឈិមចាប់ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ២០០៤ និងជាប្រធានាធិបតីចិន ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៣។ លោក ជាំង បានទទួលមរណភាព ដោយបន្សល់ទុកនូវភរិយា គឺលោកស្រី វ៉ាង យេពីង (Wang Yeping) ហើយនិងកូនប្រុស២នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។