អវកាសយានិក​ចិន ៣​រូប បាន​ទៅ​ជួបជុំគ្នា នៅលើ​ស្ថា​នី​អវកាស​ដោយ​ជោគជ័យ​

​យានអវកាស Shenzhou 15 បញ្ជូន​អវកាសយានិក ៣ នាក់​ទៅកាន់​ស្ថា​នី​អវកាស បាន​ជោគជ័យ ហើ​ហ​អាកាសយានិក​៣​រូប​ដែល​នៅលើ​ស្ថា​នី​បាន​បើកទ្វារ​ទទួល អាកាសយានិក​៣​នាក់​ថ្មី​ដែល​ទើបតែ​មកដល់​។​

​នេះ​ជា​លើកដំបូង​ដែល​អវកាសយានិក​ចិន​ចំនួន​៦ នាក់ ស្ថិតនៅក្នុង​លំហ​អាកាស​រួមគ្នា បន្ទាប់ពី​បេសកកម្ម​បាញ់​បង្ហោះ​យាន Shenzhou 15 ទៅកាន់​ទី​អវកាស​កាលពី​យប់មិញ​(​ថ្ងៃទី​២៩​ខែវិច្ឆិកា ) ល​ជាការ​កត់សម្គាល់​របស់​ប្រទេស​ចិន​ជិត​បញ្ចប់​ការសាងសង់​ស្ថានីយ៍​អវកាស Tianzhou Bow ។​

​ព័ត៌មាន​ពី​ការិយាល័យ​វិស្វកម្ម​អវកាស​ចិន Manned Aerospace បាន​និយាយថា នៅ​ម៉ោង 23 យប់​ថ្ងៃទី 29 ខែវិច្ឆិកា (​ម៉ោង​ក្នុង​តំបន់​) រ៉ុក្កែត Long March 2F Yao15 ដែល​ផ្ទុក​យានអវកាស Shenzhou 15 ត្រូវបាន​បាញ់​បង្ហោះ​ចេញពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Jiuquan ភាគ​ពាយព្យ​ប្រទេស​ចិន​។​

​យាន Shenzhou-15 គឺជា​បេសកកម្ម​ចុងក្រោយបង្អស់ ក្នុងចំណោម​បេសកកម្ម​សរុប​ចំនួន​១១ រួមមាន​ទាំង​បេសកកម្ម​បញ្ជូន​មនុស្ស​ចំនួន​៣​ជើង កន្លងមក​ផងដែរ ដែល​ចាំបាច់​នៅក្នុង​ផែនការ​សាងសង់​ស្ថានីយ​អវកាស​របស់​ចិន​។ បេសកកម្ម​ដំបូង​បំផុត ត្រូវបាន​ធ្វើឡើង​កាលពី​ខែមេសា ឆ្នាំ​២០២១ តាមរយៈ​ការបញ្ជូន​កំណាត់​បន្ទប់​ស្នូល ធាន​ហឺ (Tianhe) ឡើង​ទី​អវកាស ខណៈ​កំណាត់​បន្ទប់​ពីរ​ចុងក្រោយ ត្រូវបាន​បញ្ជូន​ឡើង​កាលពី​ខែកក្កដា និង​ខែតុលា​។​

​រយៈពេល​៦​ម៉ោង​ក្រោយ​ចាក​ចេញពី​ផ្ទៃផែនដី យាន Shenzhou-15 ក៏បាន​ទៅ​ចូល​ចត​នៅ​ស្ថានីយ​អវកាស Tiangong ដោយ​ជោគជ័យ ហើយ​ក្រុម​អវកាសយានិក​ទាំង​៣​នាក់ បាន​ចូលទៅក្នុង​ស្ថានីយ​ក្រោម​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ពី​ក្រុម​អវកាសយានិក​នៃ​បេសកកម្ម សិន​ចូ​វ​-១៤ (Shenzhou-14) ដែល​បាន​ទៅដល់​ទីនោះ កាលពី​ខែ​ដើមខែ​មិថុនា​។ ក្រុម​អវកាសយានិក Shenzhou-15 នឹង​ស្នាក់​នៅក្នុង​ទី​អវកាស រយៈពេល​៦​ខែ​។​

​ចំណែក បេសកកម្ម Shenzhou-14 នឹង​ត្រឡប់​ចុះមក​ផែនដី​វិញ ក្នុង​រយៈពេល​១​សប្តាហ៍​ទៀត ដើម្បី​ផ្ទៀ​ត​ផ្ទាត់​សមត្ថភាព​ថា ស្ថានីយ​អវកាស Tiangong ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close