សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកា​អភិបាលក្រុង​អាស៊ាន​

​នៅ​ថ្ងៃ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២២ នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​វេទិកា​អភិបាលក្រុង​អាស៊ាន ដែល​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។

​រាជធានី​ភ្នំពេញ បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អភិបាល​រាជធានី និង​រដ្ឋធានី​អាស៊ាន (MGMAC 2022) និង​វេទិកា​អភិបាលក្រុង​អាស៊ាន ឆ្នាំ​២០២២ (ASEAN Mayors Forum 2022) ក្នុង​រយៈពេល​២​ថ្ងៃ នោះ​គឺ​ថ្ងៃ​សុក្រ និង​សៅរ៍ ថ្ងៃទី​២ និង​៣ ខែធ្នូ ឆ្នាំ​២០២២​។ កិច្ចប្រជុំ និង​វេទិកា​នេះ គឺមាន​ការចូលរួម​ពី​តំណាង​ទីក្រុង និង​ខេត្ត​ចូលរួម​ប្រមាណ​៨០​ទីក្រុង​ក្នុង​តំបន់​អាស៊ាន និង​ក្រៅ​អាស៊ាន មាន​ជាង​៣០​ទីក្រុង​ធំៗ​ចូលរួម​ផងដែរ​។​

​ក្នុង​ពិធី​បើក​វេទិកា​នេះ បន្ទាប់ពី​របាយការណ៍​ស្វាគមន៍​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​រួចហើយនោះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​អញ្ជើញ​ថ្លែង​សុន្ទរ​ថា​គន្លឹះ​សំខាន់ៗ​ប្រកបដោយ​អត្ថន័យ​នៅក្នុង​ពិធី​បើក​វេទិការ​អភិបាលក្រុង​អាស៊ាន​នេះ​។​

​ខាងក្រោម​នេះ គឺជា​សុន្ទរកថា​ទាំងស្រុង​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៖​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close