មេព្រៃមួយរូបបែកកញ្ចប់មាត់ ដោយត្រូវកណ្តាប់ដៃស្នងការរង នគរបាល ខេត្តត្បូងឃ្មុំ ខណៈថ្លើមធំហ៊ានដេញចាប់ឡានដឹកឈើរបស់ លោកស្នងការរង ស្រុី លាភ

ខេត្តត្បូងឃ្មុំ៖ មន្ត្រីរដ្ឋបាលខេត្តព្រៃឈើខេត្តត្បូងឃ្មុំមួយរូបរងនូវកណ្តាប់ដៃមន្ត្រីនគរបាលខេត្តបណ្តាលអោយបែកមាត់ កាលពីវេលាម៉ោង១០និង០៥នាទីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ខណៈចុះបំពេញការងារ ក៏ពើបប្រទះឃើញឡានដឹកឈើ ហើយសូមគោលការណ៍ពីមេបង្ក្រាបក្នុងបទល្មើសដឹកជញ្ជូនឈើជាបទល្មើសជាក់ស្តែងដេញចាប់ ក៏ចំឡានឈើរបស់លោក ស្រុី លាភ ស្នងការរង នគរបាលខេត្តត្បូងឃ្មុំ ក៏កើតជាហឹង្សា ដោយសារមន្ត្រីនគរបាល ត្រូវជាកូនចៅលោក ស្រុី លាភ ស្នងការរង បានប្រើប្រាស់កាំភ្លើងគម្រាមរកបាញ់តែខាងមេព្រៃមិនព្រមបញ្ឈប់សកម្មភាព ក៏ឈានដល់ការប្រើហឹង្សាវាយមេព្រៃមួយដៃចំកញ្ចប់មាត់បែកឈាមតែម្តង។

ករណីនេះផ្អើលអស់មហាជនធ្វើដំណើរតាមផ្លូវ និងអាជ្ញាធរ សមត្ថកិច្ច ឈានដល់មានការចុះមកជួយអន្តរាគមន៍ដោយកម្លាំងកងរាជអាវុធហត្ថខេត្តប្រមាណជិត១០នាក់ មកបង្ក្រាបបទល្មើសដឹកឈើនេះ តាមការស្នើសុំសហការពីខាងរដ្ឋបាលព្រៃឈើ ដើម្បីអូសស្ទួចឡានដឹកបទល្មើសឈើប្រគល់អោយខាងរដ្ឋបាលព្រៃឈើអនុវត្តតាមនីតិវិធី ។

ករណីស្នងការរងខេត្តត្បូងឃ្មុំ ២ថ្ងៃនេះមានចំនួន២រូបហើយ បានជាប់ពាក់ព័ន្ធនិងបទល្មើស ក្នុងនាមខ្លួនជាមន្ត្រីនគរបាលយុត្តិធម៍បង្ក្រាបបទល្មើស បែរជារកសុីបទល្មើសឧត្តមសេនីយ៍ទោ បែន រ័ត្នស្នងការនគរបាលខេត្តត្បូងឃ្មុំចំពោះទង្វើមិនគប្បីនៃស្នងការរងខាងលើនេះ។

មន្ត្រីនគរបាលបានរាយការណ៍មកថា៖ លោកស្នងការរង ស្រុី លាភ រកសុីដឹកបទល្មើសឈើ និងបញ្ជាអោយកូនចៅប្រើហឹង្សាលើមន្ត្រីរដ្ឋបាលព្រៃឈើ។ និងពិចារណាពាររាល់បញ្ហាផ្សេងទៀតដែលយល់ថាចាំបាច់ ។ លោកផ្កាយ២បន្តថា៖ ពិសេសត្រូវរាយការទៅព្រះរាជអាជ្ញាពីការចាប់ឃាត់រថយន្តនេះជាបណ្តោះអាសន្ន និងធ្វើអោយបានឆាប់បំផុត។ ដូចនេះត្រូវប្រាប់ម្ចាស់អោយរៀបចំឯកសារដាក់អោយខ្ញុំពិនិត្យ បើមិនដូច្នេះទេ សប្តាហ៏ក្រោយទើបដោះស្រាយ។

លោកបន្ថែមថា៖ ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ប្រគល់រថយន្តនេះទៅអោយកងអន្តរាគមន៏យកទៅគ្រប់គ្រងនៅម៉ៃសាក់។

ចំពោះករណី លោក ស្រុី លាភ ស្នងការរង នគរបាលខេត្តត្បូងឃ្មុំប្រើកូនចៅវ៉ៃមេព្រៃបែកកញ្ចប់មាត់ ដើម្បីការពារខ្លួនដឹកបទល្មើសព្រៃឈើ លោកស្នងការយ៉ាងព្រហើនបែបនេះចាំមើលឯកឧត្តមនេត សាវឿន អគ្គស្នងការនគរបាលជាតិនិងលោកបែន រត្ន័ ស្នងការខេត្តត្បូងឃ្មុំចាត់វិធានការបែបណាចំពោះលោកស្រុី លាភ ស្នងការរងល្បីខាងរកសុីឈើនៅខេត្តត្បូងឃ្មុំនេះ?ពាក់ពន្ធ័និងមន្ត្រីនគរបាលកាងឈើនិងវ៉ៃបែកកញ្ចប់មាត់សមត្តកិច្ចមេព្រៃនេះលោកហេង ពិសិដ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំបានប្រាប់ខ្មែរ៧មករាកាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨តាមទូរសព្ឌ័ថាអត់ទាន់បានដឹងរឿងនេះចាំសួរមន្ត្រីសិន៕ពាក់ពន្ធ័និងករណីកូនចៅលោក ស្រុី លាភ ស្នងការរងខេត្តរកសុីដឹកឈើនិងអោយកូនចៅវ៉ៃមេព្រៃបែកមាត់នេះខ្មែរ៧មករាមិនអាចសុំការបកស្រាយបានឡើយពីលោក ស្រុីលាភនៅព្រឹកថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៨នេះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close