ក្មេង​១០​នាក់ បាន​ស្លាប់ ករណី​បំផ្ទុះ​គ្រាប់បែក នៅ​សាលា​សាសនា​មួយ ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​

​មន្ត្រី​តា​លី​បង់​និយាយថា សិស្ស​យ៉ាងតិច​១០​នាក់​បាន​ស្លាប់ បន្ទាប់ពី​មានការ​បំផ្ទុះ​គ្រាប់បែក​នៅ​សាលា​សាសនា​នៅ​ភាគ​ខាងជើង ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​និយាយថា ការផ្ទុះ​នេះ​បាន​កើតឡើង​ក្នុង​ខេត្ត Samangan នៅពេល​អធិស្ឋាន​ពេល​រសៀល ថ្ងៃ​ពុធ សប្តាហ៍​នេះ ។ អាជ្ញាធរ​និយាយថា មនុស្ស​ជាង ២០​នាក់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។ ពុំទាន់​មាន​ក្រុម​ណា​បាន​អះអាង​ទទួលខុសត្រូវ​ទេ​។
​ការវាយប្រហារ​ភេរវ​ករ​បាន​កក្រើក​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ចាប់តាំងពី​ក្រុម​តា​លី​បង់​បាន​កាន់កាប់​អំណាច​ឡើងវិញ កាលពី​ខែសីហា ឆ្នាំមុន​។​

​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត កាលពី​ខែកញ្ញា បានសម្លាប់​មនុស្ស​៥៣​នាក់ នៅ​សាលា​គរុកោសល្យ​ក្នុង​ក្រុង​កា​ប៊ុល​។ ក្រុម ISIS ត្រូវបាន​គេ​ចោទប្រកាន់ថា បានធ្វើការ​វាយប្រហារ​នោះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close