ក្រសួងសុខាភិបាល ពង្រឹង​ការងារ​គ្រប់គ្រង និង​ផ្តល់​សេវា​សុខាភិបាល​នៅតាម​មូលដ្ឋាន​សុខាភិបាល​ឯកជន​ឱ្យបាន​ត្រឹមត្រូវ តាម​លក្ខណៈ​បច្ចេកទេស​សុខាភិបាល

ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានឱ្យដឹងថា ដើម្បី​បន្ត​ពង្រឹង ការងារ​គ្រប់គ្រង និង​ផ្តល់​សេវា​សុខាភិបាល​នៅតាម​មូលដ្ឋាន​សុខាភិបាល​ឯកជន​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស សុខាភិបាល និង​ត្រូវគោរព​ក្រម​សីល​ធ៌​ម​វិជ្ជាជីវៈ​សុខាភិបាល​នីមួយៗ និង​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​វិស័យ សុខាភិបាល​ឱ្យបាន​ហ្មត់ចត់ ក្រសួង​តែងតែ​ធ្វើការ​ណែនាំ ក្រើនរំលឹក និង​បានចេញ​សេចក្តីណែនាំ​ជា​បន្តបន្ទាប់​ជូន​ដល់​រដ្ឋបាល ថ្នាក់ក្រោម​ជាតិ និង​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​-​ខេត្ត ព្រមទាំង​ម្ចាស់​មូលដ្ឋាន​សុខាភិបាល​ឯកជន​ទាំងអស់ មានដូចជា ក្នុងពេល​ថ្មីៗ​នេះ មាន​ចេញផ្សាយ​នូវ​សេចក្ដីណែនាំ​ស្តីពី​ការពង្រឹង​សេវា​សង្គ្រោះបន្ទាន់​ក្នុង​មន្ទីរពេទ្យ សេវា​រថយន្ត​សង្គ្រោះ ដើម្បី​ជួយសង្គ្រោះ​បន្ទាន់ ឬ​ដឹក​អ្នករងរបួស​ធ្ងន់ ព្រមទាំង​ការផ្សព្វផ្សាយ​ពី​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​នានា​ដែលមាន​ជា​ធរមាន ជាពិសេស​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល និង​ច្បាប់​ស្ដីពី​ការ​រំលូតកូន ជាដើម​។ លើសពីនេះ គណៈ​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល មានដូចជា គណៈ​គ្រូពេទ្យ គណៈ​ឆ្មប គណៈ​ឱសថការី គណៈ​ទន្តពេទ្យ និង​គណៈ​គិ​លា​នុ​- ប​ដ្ឋា​ក បាននិងកំពុង​ធ្វើ​កិច្ចការ​ពង្រឹង​ការអនុវត្ត និង​ការប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល​ទៅតាម​ជំនាញ​រៀងៗ​ខ្លួន​។​

​ដោយ​សង្កេតឃើញថា ការគ្រប់គ្រង​និង​ការផ្តល់សេវា​សុខាភិបាល​នៅតាម​មូលដ្ឋាន​សុខាភិបាល​ឯកជន​មួយចំនួន​តូច មាន​លេចចេញ​ជា​បាតុភាព​ជា​បន្តបន្ទាប់ ក្រសួងសុខាភិបាល​សូម​ធ្វើការ​ណែនាំ​ក្រើនរំលឹក​ដល់​អ្នកគ្រប់គ្រង និង​អ្នក​ប្រកប វិជ្ជាជីវៈ​វិស័យ​សុខាភិបាល​ឯកជន​ទាំងអស់​សាជាថ្មី​ម្តង​ទៀតថា មូលដ្ឋាន​សុខាភិបាល​ឯកជន​ទាំងអស់ មានដូចជា បន្ទប់​- ពិគ្រោះ​ថែទាំ​ជំងឺ មន្ទីរ​ព្យាបាល​ជំងឺ ជាពិសេស មន្ទីរ​ពហុ​ព្យាបាល និង​មន្ទីរសម្ភព​-​រោគ​ស្ត្រី​។​ល​។

​ចាំបាច់​ត្រូវខិតខំ​គ្រប់គ្រង ដំណើរការ​របស់ខ្លួន​ឱ្យបាន​ល្អប្រសើរ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​សុខាភិបាល ត្រូវតែ​គោរព​អនុវត្តតាម​តួនាទី ភារកិច្ច និង​ក្រម​សីល​ធ៌​ម​វិជ្ជាជីវៈ​រៀងៗ​ខ្លួន ដោយ​អនុលោម​តាមច្បាប់​ជា​ធរមាន​។ អ្នក​ដែល​ប្រព្រឹត្ត​ខុសឆ្គង​ពី​វិជ្ជាជីវៈ ឬ មានការ​ធ្វេសប្រហែស​លើ​ការងារ​គ្រប់គ្រង​មូលដ្ឋាន​សុខាភិបាល​ឯកជន​របស់ខ្លួន ឬ​ធ្វើឱ្យមាន​កំហុស​បច្ចេកទេស​ធ្ងន់​ណាមួយ បន្ថែម​លើ​ការដាក់វិន័យ នៃ​គណៈ​វិជ្ជាជីវៈ​នីមួយៗ និង​ត្រូវ​ប្រឈម​ទៅនឹង​ច្បាប់​ទៅតាម​សណ្ឋាន​ទម្ងន់ទោស​ដែលមាន​ចែង នៅក្នុង​ច្បាប់​ទាំងនោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close