តោះ! មកដឹងអំពី ស្វាក្តាម ដែលមានស្ទើតែទូទាំងតំបន់នៃប្រទេសកម្ពុជា
ស្វាក្តាម (Macaca fascicularis ) ឈ្មោះអង់គ្លេស៖ Common Long-tailed Macaque៖ ស្វាក្តាមអាចផ្លាស់ប្តូរព័ណ៌ពីដំណាក់កាលសំខាន់ៗពីព័ណ៌ប្រផេះលាយត្នោត និងព័ណ៌ក្រហមភ្លឺ។ ចំពោះការផ្លាស់ប្តូរព័ណ៌នេះមានការប្រែប្រួលទៅតាមអាយុ ភេទ និងទីតាំងរស់នៅរបស់វា។ ស្វាក្តាមមានកន្ទុយវែងជាងគេក្នុងចំណោមប្រភេទស្វានានានៅទ្វីបអាស៊ី។
ស្វាក្តាមរស់នៅក្នុងតំបន់ព្រៃស្ទើគ្រប់ប្រភេទក្នុងនោះរួមមាន៖ ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃឬស្សី តំបន់វាលភក់ ព្រៃលិចទឹក ព្រៃកោងកាង ឆ្នេខ្សាច់ និងតាមឆ្នេរកោះ ជាដើម។ ចំណីរបស់វារួមមាន ក្តាម បង្កង ខ្យង ខ្ចៅ គ្រុំ លៀស ងាវ សត្វល្អិត ផ្លែឈើ និងត្រួយឈើជាដើម។ ប្រភេទនេះមានស្ទើតែទូទាំងតំបន់នៃប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។