នាវារុស្ស៊ី ផ្ទុកកាំជ្រួចមីស៊ីល Kalibr ជាង ១00 គ្រាប់ ល្បាតនៅដែនសមុទ្រ
អ៊ុយក្រែនអះអាងថា ខ្លួនបាន ឃើញនាវាមីស៊ីលរុស្ស៊ីចំនួន ៩គ្រឿង ដែលផ្ទុកមីស៊ីលប្រភេទ Kalibrs ជាង ១00 ដែលកំពុងប្រតិបត្តិការនៅសមុទ្រខ្មៅ និងមេឌីទែរ៉ាណេ ចំពេលមានអរិភាពដ៏ខ្លាំងក្លា។
នៅសេចក្តីជូនដំណឹងរបស់កងទ័ពជើងទឹកអ៊ុយក្រែនដែលបញ្ជាក់ថា ខ្លួនបានរកឃើញនាវាយោធារុស្ស៊ីចំនួន ២១ គ្រឿងដែលកំពុងប្រតិបត្តិការនៅសមុទ្រខ្មៅ ក្នុងនោះនាវាមីស៊ីលចំនួន ៤ គ្រឿងបានផ្ទុកកាំជ្រួចមីស៊ីល Kalibr ចំនួន ២៤ ដើម។ កងនាវាចរអ៊ុយក្រែនបានបង្ហើបថា “នៅសមុទ្រមេឌីទែរ៉ាណេមាននាវាសត្រូវចំនួន ៩ គ្រឿង ក្នុងនោះមាន ៥ គ្រឿងបំពាក់មីស៊ីល Kalibr សរុបចំនួន ៧៦ គ្រាប់” ។
យោងតាមប្រភព PravdaUkraine រុស្ស៊ីក៏កំពុងរក្សានាវាចម្បាំងពីរគ្រឿងនៅក្នុងសមុទ្រ Azov ហើយបន្តគ្រប់គ្រងទំនាក់ទំនងយ៉ាងពេញលេញនៅក្នុងតំបន់។ មីសីលKalibr ជាគំរូកាំជ្រួចសំខាន់ដែលកងទ័ពជើងទឹករុស្ស៊ីប្រើក្នុងអំឡុងយុទ្ធនាការយោធានៅអ៊ុយក្រែន។ ព័ត៌មានអំពីនាវាចម្បាំងរុស្ស៊ីផ្ទុកមីស៊ីល Kalibr ដែលកំពុងប្រតិបត្តិការនៅសមុទ្រខ្មៅ និងមេឌីទែរ៉ាណេកើតឡើងក្នុងបរិបទនៃជំនឿរបស់បស្ចិមប្រទេសនាពេលថ្មីៗនេះ ដែលថាទីក្រុងម៉ូស្គូខ្វះមីស៊ីល និងគ្រាប់រំសេវ។
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ រុស្ស៊ីបាននិងកំពុងឈានទៅមុខបន្តិចម្តងៗនៅលើរណសិរ្សបូព៌ា ហើយបានដកខ្លួនចេញពីផ្នែកមួយនៃខេត្ត Kherson ប្រឈមមុខនឹងសម្ពាធប្រឆាំងការវាយប្រហារពីកងកម្លាំងអ៊ុយក្រែន។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេនៅតែរក្សាភាពញឹកញាប់នៃការវាយប្រហារតាមអាកាសទៅលើគោលដៅនានាទូទាំងប្រទេសអ៊ុយក្រែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។