ល្បីទៀតហើយ រកឃើញភ្លុកដំរីជាង ១ពាន់ដុំដែលឈ្មួញទុកចោលក្នុងទូទំនិញនៅកំពង់ផែស្វយ័តភ្នំពេញ
ភ្នំពេញៈ នៅរសៀលនេះ ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៨នេះ គណៈកម្មការចម្រុះ បានចុះត្រួតពិនិត្យទូដាក់ទំនិញ (Container) ដែលម្ចាស់ទុកចោលរាប់ឆ្នាំមកហើយ ដោយរកឃើញភ្លុកដំរីចំនួន១០២៦ដុំ ទម្ងន់ជាង៣តោន។
អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ បានអះអាងថា ម្ចាស់ទំនិញឬអ្នករត់ពន្ធទំនងជាដឹងខ្លួនថា សមត្ថកិច្ចរង់ចាំឬ មានវិធានការទើបមិនហ៊ានសុំឯកសារនាំចេញ។ ដោយទំនិញនេះទុកចោលយូរគ្មានម្ចាស់ចេញមុខទាមទារ សមត្ថកិច្ចកំពង់ផែមានការសង្ស័យ ទើបបង្កើតគណៈកម្មការធ្វើការត្រួត ពិនិត្យរកឃើញបែបនេះ។
ទោះយ៉ាងនេះក្តី លោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករនៅមិនទាន់អាចបញ្ជាក់ពីប្រភពទំនិញនេះ ថាត្រូវបានគេនាំ មកពីណាបាននៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។