ខឹងម្តាយស្តីបន្ទោសសង្សាររបស់ខ្លួនក្មេងស្រីម្នាក់ធ្វើអត្តឃាតចងកសំលាប់ខ្លួន….
កំពង់ធំ ៖ ក្មេងស្រីម្នាក់បានចងកធ្វើអត្តឃាត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ធ្នូ នៅលើផ្ទះស្ថិតក្នុងភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោយពីម្តាយបានស្តីបន្ទោសសង្សាររបស់ខ្លួនតាមឆាតហ្វេសបុក ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ស.ពជនរងគ្រោះមានឈ្មោះ ផាវ សុធាវី ភេទស្រី អាយុ១៤ឆ្នាំ ជាសិស្ស ។ យោងតាមការឱ្យពីឈ្មោះ ផាត ធាន់ អាយុ៣៧ឆ្នាំ ដែលត្រូវជាម្តាយបង្កើតបានឱ្យដឹងថា កាលពីវេលាម៉ោង១១ថ្ងៃត្រង់(ថ្ងៃកើតហេតុ) គាត់បានប្រើកូនស្រី(ជនរងគ្រោះ)អោយទៅទិញម្ហូប ដោយនាងមិនបានយកទូរស័ព្ទទៅជាមួយទេ ។
បន្ទាប់ពីកូនចេញទៅផុត ក៏មានក្មេងប្រុសម្នាក់ឆាតមកចូលទូរស័ព្ទកូនស្រីរបស់គាត់ ។ ពេលនោះគាត់ក៏បានលើកទទួលទូរស័ព្ទនោះនឹងបាននិយាយស្តីបន្ទោសឱ្យក្មេងប្រុសម្នាក់នោះឲ្យឈប់ទូរសព្ទមកទាក់ទងរំខានដល់កូនស្រីរគាត់ដែលកំពុងតែនៅរៀនសូត្របែបនេះ។ ខណៈគាត់ជាម្ដាយកំពុងតែនិយាយទូរស័ព្ទ កូនស្រីក៏បានមកដល់ និងបានឮគាត់និយាយស្តីបន្ទោសឲ្យក្មេង ប្រុសនោះ ធ្វើឱ្យកូនស្រីខឹងហើយរករឿងគាត់ថា ហេតុមេ្តចបានជាម៉ែរករឿងសង្សាររបស់វា?
នៅពេលឮកូននិយាយឲ្យដូច្នេះ គាត់ជាម្តាយក៏បានប្រាប់រឿងនេះដល់ប្តីរបស់គាត់ ហើយភ្លាមនោះប្តីរបស់គាត់ក៏បានរករឿងគំរាមដកទូរស័ព្ទឈប់អោយប្រើ ហើយប្រាប់ថាចាំទិញអាចុចពិលអោយវាប្រើម្តង ។ បន្ទាប់ពីឪពុកស្ដីបន្ទោសរួច កូនស្រីគាត់ក៏ដើរចេញពីគាត់ឡើងទៅផ្ទះជាន់លើសំងំបាត់ទៅ ដោយមិនបានចុះមករកបាយទឹកវិញនោះទេ ។
ប្រភពបន្តថា រហូតដល់ម៉ោង១២ និង៣០នាទីថ្ងៃដដែល ដោយបាត់កូនយូរមិនឃើញមករកហូបបាយ គាត់ក៏ឡើងទៅគោះទ្វារហៅ ស្រាប់តែទ្វារបន្ទប់ដាក់គន្លឹះក្នុងជាប់ គោះហៅក៏មិនឆ្លើយគាត់ ហៅអ្នកជិតខាងអោយមកជួយគាស់ទ្វារបន្ទប់ចូល ក៏បានឃើញកូនស្រីចង.កនិងខ្សែនីឡុងព្យួរនឹងធ្នឹមផ្ទះស្លា.ប់បាត់ទៅហើយក៏នាំគ្នាកាត់ខ្សែដាក់មកក្រោយ ។
ក្រោយទទួលព័ត៌មាន សមត្ថកិច្ចជំនាញក្រុងស្ទឹងសែន សហការជាមួយនិងប៉ុស្តិ៍នគរបាលរដ្ឋ បាលគ្រូពេទ្យ មានអាជ្ញាធរមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសា.ក.ស.ព ពុំ
មានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ គឺមានតែស្នាមនៅលើ.ករបស់នាងជាំទ្រុឌពណ៌ក្រហមក្រម៉ៅលើស្បែកកខាងមុខ និងមានទិសដៅបញ្ឆិតឡើងលើកខាងក្រោយដែលជាស្លាកស្នាមខ្សែ ចំណង ។
បើតាមការស្រាវជ្រាវស៊ើបអង្កេតជុំវិញកន្លែងកើតហេតុ និងកោសល្យវិច័យលើសា.ក.ស.ពរួចសមត្ថកិច្ចសន្និដ្ឋានថា ស.ពស្លាប់ដោយសារការធ្វើអ.ត្ត.ឃា.ត. និងបានប្រគល់ស.ពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។