ស្លាប់និងរបួស៤២នាក់ ដោយការផ្ទុះឆេះនៅភោជនីយដ្ឋាន ប្រទេសជប៉ុន
អគារជាច្រើនខ្នងបាក់រលំ និងមនុស្សយ៉ាងតិច៤២នាក់បានរងរបួស ក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកមួយនៅភោជនីយដ្ឋានភាគខាងជើងប្រទេសជប៉ុនកាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ។
រូបភាពផ្សព្វផ្សាយលើបណ្តាញសង្គមឃើញថា អណ្តាតភ្លើងបានឆាបឆេះយ៉ាងសន្ធោរសន្ធៅក្រហមឆ្អៅ បាញ់ផ្សែងខ្មួលខ្មាញ់ទៅលើអាកាសទាំងព្រះអាទិត្យរៀបនឹងអស្តង្គត ស្ថិតនៅទីក្រុង Sappro ។ មូលហេតុបណ្តាលឲ្យផ្ទុះទ្រង់ទ្រាយធំនេះ បាននិងកំពុងស៊ើបអង្កេត ។ គេរាយការណ៍ថា មានធុំក្លិនហ្គាស ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានដកស្រង់ប្រភពមន្ត្រីក្នុងតំបន់និយាយថា មនុស្ស៤២នាក់បានរងរបួស ប៉ុន្តែមិនមាននរណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតទេ ។ បើទោះបីថា អ្នករងរបួសភាគច្រើន រងរបួសធ្ងន់ក៏ដោយ ។ ក្មេងជាច្រើននាក់ស្ថិតក្នុងចំណោមនោះ ។
ភ្នាក់ងារព័ត៌មាន NHK ផ្សាយថា ក្រុមពន្លត់អគ្គិភ័យជាច្រើននាក់ និងជាច្រើនម៉ោងទម្រាំគ្រប់គ្រងស្ថានការណ៍បាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។