បណ្ដេញ​ជនបរទេស​ជិត ១៥០​នាក់​ទៀត ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​

​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សូម​ជម្រាបជូន​សាធារណជន និង​អ្នកសារព័ត៌មាន​ទាំងអស់​មេត្តា ឲ្យ​បាន​ជ្រាបថា នៅ​ថ្ងៃទី ០៤​ដល់​០៦ ខែធ្នូ ឆ្នាំ​២០២២ អគ្គនាយដ្ឋាន​អន្តោប្រវេសន៍ បានធ្វើការ​បណ្ដេញ​ជន​បរទេស​ចំនួន​១៤៨​នាក់ ស្រី​១០​នាក់​មាន​០៣​សញ្ជាតិ ក្នុងនោះ​ជនជាតិ​ចិន​ចំនួន​១៤៥​នាក់ ជនជាតិ​កូរ៉េ​ចំនួន​០២​នាក់ និង​ជនជាតិ​អេ​ស្ដូ​នី​ចំនួន​០១​នាក់ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា អនុលោម​តាមច្បាប់​ស្ដីពី​អន្តោប្រវេសន៍ តាម​ប៉ុស្តិ៍​នគរ​បាន​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

​ជនបរទេស​ចំនួន​១៤៨​នាក់​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​បទល្មើស​លួច​ឆ្លងដែន​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន លួច​ស្នាក់នៅ​ខុសច្បាប់​លើស​ទិដ្ឋាការ​កំណត់ និង​ធ្វើ​ការងារ​ខុសច្បាប់​ដែល​ល្មើស និង​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍ ដោយ​ត្រូវធ្វើ​ការបណ្ដេញចេញ​តាម​ប្រកាស​ក្រសួងមហាផ្ទៃ និង​ហាមឃាត់​ការចូល​ប្រទេស​កម្ពុជា​រយៈពេល​០៣​ឆ្នាំ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close