រញ្ជួយដី ៦,១រ៉ិចទ័រ វាយប្រហារខេត្តជ្វា ខាងលិចប្រទេសឥណ្ឌូនេស៊ី
ហ្សាកាតា៖ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ រញ្ជួយដីកម្លាំង៦,១រ៉ិចទ័រ បានវាយប្រហារខេត្ត ជ្វាខាងលិច នៃប្រទេសឥណ្ឌូនេស៊ី។ នេះ បើយោងតាមទីភ្នាក់ងារភូមិសាស្ត្រប្រទេសឥណ្ឌូនេស៊ី។
គ្រោះមហន្តរាយរញ្ជួយដីនេះ បានធ្វើឱ្យពលរដ្ឋរស់នៅតាម តំបន់ ជាច្រើនជិតនិងទីកន្លែងរញ្ជួយដី ត្រូវជម្លៀសចេញពីលំនៅដ្ឋាន របស់ពួកគេទាំងភ័យបារម្ភ។
រញ្ជួយដីនេះ ស្ថិតនៅចម្ងាយ២២គីឡូម៉ែត្រពីទីក្រុងSukabumi ប៉ុន្តែមិនអាចបង្កឱ្យកើតមានរលកយក្សស៊ូណាមិឡើយ នេះបើយោងតាមទីភ្នាក់ងារដដែលខាងលើនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។