ប្រព័ន្ធ​មី​ស៊ី​ល​ការពារ HIMARS របស់​អ៊ុយ​ក្រែ​ន​រង​ការ​វាយកម្ទេច​ពី​រុស្ស៊ី​

​រុស្ស៊ី​បាន​វាយឆ្មក់​ឃ្លាំង​ផ្ទុក​អាវុធ​របស់​អ៊ុយ​ក្រែ​ន បណ្តាល​ឲ្យ​ក្រុង​កៀវ​បាត់បង់​កាំជ្រួច​ចំ​មី​ស៊ី​ល នួន ៧០ ដើម ប្រភេទ HIMARS​។ ទីក្រុង​មូ​ស្គូ​បាន​បញ្ជូន​រថភ្លើង​ពាស​ដែក ដើម្បី​ចូលរួម​ក្នុង​ប្រតិបត្តិការ​ពិសេស​នេះ​។ យោងតាម​សារព័ត៌មាន TASS កាលពី​ថ្ងៃទី ៧ ខែធ្នូ បាន​ផ្សាយ​ថា ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា ខ្លួន​បាន​ប្រើប្រាស់​អាវុធ​ដែលមាន​ភាពជាក់លាក់​ខ្ពស់​ក្នុងការ​វាយឆ្មក់​ឃ្លាំង​អាវុធ​នៅ​តំបន់ Krivoi Rog ដែល​បណ្តាលឱ្យ​អ៊ុយ​ក្រែ​ន​បាត់បង់​កាំជ្រួច​មី​ស៊ី​ល​ជាច្រើន​។​

​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២២ បាន​ផ្សាយ​ថា ដោយ​ផ្អែកលើ​សម្តី​របស់​មន្ត្រីជាន់ខ្ពស់​អ៊ុយ​ក្រែ​ន​ម្នាក់ កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ុយ​ក្រែ​ន Interfax-Ukraine បាន​រាយការណ៍​ថា កងកម្លាំង​របស់​រុ​ស្ស៉ី​បាន​បាញ់​មី​ស៉ី​ល និង​រ៉ុក្កែត​សរុប​លើសពី​១,០០០​គ្រាប់ មកលើ​បណ្តាញ​ថាមពល​អគ្គិសនី​របស់​អ៊ុយ​ក្រែ​ន​។​

​លោក វ៉ូ​ឡូ​ឌី​មៀ គូ​ឌ្រី​ត​ស្គី (Volodymyr Kudrytsky) អគ្គនាយក​ក្រុមហ៊ុន យ៊ូ​ក្រេ​ណឺ​ហ្កូ (Ukrenergo) ដែលជា​ប្រតិបត្តិ​ករ​បណ្តាញ​ថាមពល​អគ្គិសនី នៅ​អ៊ុយ​ក្រែ​ន បាន​និយាយប្រាប់​ដូចខាងលើ ក្នុង​កំលុង​កិច្ចប្រជុំ​មួយ​ដែល​រៀបចំឡើង​ដោយ ធនាគារ​អឺរ៉ុប​សម្រាប់​ការអភិវឌ្ឍ​និង​ការស្ថាបនា​ឡើងវិញ (EBRD)​។ លោក គូ​ឌ្រី​ត​ស្គី បាន​បន្ថែមថា ក្រុមមន្ត្រី​របស់លោក​កំពុង​ស្វះ​ស្វែងរក បរិក្ខារ​សំខាន់ៗ​នៅ​ជុំវិញ​ពិភពលោក ដែល​ចាំបាច់​សម្រាប់​ការជួសជុល​។​

​បើតាម​លោក គូ​ឌ្រី​ត​ស្គី ការបាញ់​ស្រោច​មី​ស៉ី​ល និង​គ្រាប់​រ៉ុក្កែត​៨​លើកចុងក្រោយ​របស់​រុ​ស្ស៉ី ទៅលើ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​សំខាន់ៗ បាន​បង្ក​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ ចំពោះ​បណ្តាញ​ថាមពល និង​បាន​នាំឱ្យ​មានការ​ដាច់​និង​ផ្តាច់​ចរន្តអគ្គិសនី​នៅ​ពាសពេញ​ប្រទេស ប៉ុន្តែ​ប្រព័ន្ធ​បណ្តាញ​ថាមពល នៅ​អាច​ដំណើរការបាន​។​

​បច្ចុប្បន្ន​អ៊ុយ​ក្រែ​ន​កំពុង​ប្រឈម​នឹង បញ្ហា​ខ្វះខាត​ខ្លាំង​នូវ​សមត្ថភាព​ផលិត​ថាមពល បើទោះបីជា​ការប្រើប្រាស់​បាន​ថយចុះ ក្នុង​អត្រា​២៥-៣០​ភាគរយ ធៀប​នឹង​កាលពី​ពេលមុន​មាន​សង្គ្រាម​ក៏ដោយ​។ កាលពី​សប្តាហ៍​មុន ក្រុមហ៊ុន Ukrenergo បាន​ប្រាប់ថា ខ្លួន​ធានាបាន​កម្ចី​ទំហំ​៣០០​លាន​អឺរ៉ូ (៣១៥​លាន​ដុល្លារ​) ពី​ធនាគារ EBRD ដើម្បី​ស្តារ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ថា​ម​ពើ​ល ដែល​បាន​រង​ការបំផ្លិចបំផ្លាញ ក្នុងការ​វាយប្រហារ​រ​បស់​រុ​ស្ស៉ី និង​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្ថិរភាព​ផ្នែក​ហិរញ្ញវត្ថុ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close