សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បន្តផ្តល់អំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន1000គ្រួសារ …………….
នៅរសៀលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៨ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បន្តផ្តល់អំណោយជូនប្រជាពលរដ្ឋក្រីក្រជួបការលំបាកមកពីឃុំចំនួន៤ឃុំ និងក្រុងព្រះសីហនុ មួយសង្កាត់ផងដែរ ដែលមានចំនួន ១,០០០ គ្រួសារ ។
ទាំងនេះជាអំណោយមនុស្សធម៌របស់សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា តាមរយ:សាខាកាកបាទក្រហមខេត្តព្រះសីហនុ។
លោក DONG DING CHENGប្រធានសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជាមានប្រសាសន៏ថា៖សមាគមជួយបំពេញរាល់សំណូមពរ និងជួយគ្នាក្នុងគ្រាលំបាកហើយប្តេជ្ញាលើកកម្ពស់រក្សាទំនាក់ទំនងនិង សហការជាមួយកម្ពុជាឲ្យកាន់តែរីកចំរើននិងលើកស្ទួយជីវភាពប្រជាជនកម្ពុជាឲ្យកាន់តែប្រសើរឡើងដូចគ្នា ក្នុងការរួមចំណែកការងារមនុស្សធម៌ ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា និងសហការី ដែលបាននាំអំណោយមនុស្សធម៌របស់សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា តាមរយះសាខាកាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋក្រីក្រ។
ជាមួយនេះ ឯកឧត្តម យន្ត មីន បានពាំនាំប្រសាសន៍របស់សម្តេចប្រធានផ្តាំផ្ញើចំពោះប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់បញ្ហាសុខភាព-អនាម័យ ក្នុងការរស់នៅប្រចាំថ្ងៃការបង្ការជំងឺឆ្លងនានា ចូលរួមគោរពច្បាប់ចរាចរណ៍លុបបំបាត់គ្រឿងញៀន គ្រឿងស្រវឹងអំពើហិង្សា ល្បែងស៊ីសងគ្រប់ប្រភេទ ដែលអាចបង្កឱ្យមានអសន្តិសុខក្នុងសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។