«យន្តហោះប្រមាញនាវាមុជទឹក»អាមេរិក ចូលគៀក ទីតាំងយោធារុស្ស៊ីនៅស៊ីរី
យន្តហោះយាមល្បាត ប្រមាញ់ នាវាមុជ របស់កម្លាំងទាហានជើងទឹកអាមេរិក ប្រភេទ P-8A Poseidon បានហោះហើរ នៅតំបន់ឆ្នេរសមុទ្រ ស៊ីរី ជិតតំបន់ដែល កម្លាំងទាហានរុស្ស៊ីកំពុងធ្វើសមយុទ្ធ ក្នុងរយៈពេល ១ម៉ោង។
សារព័ត៌មាន Sputnik បានផ្សាយថា តាមឯកសារពីប្រព័ន្ធរ៉ាដា ការពារដែនអាកាស រុស្ស៊ីបានបង្ហាញឲ្យឃើញថា យន្តហោះអាមេរិក បានហោះហើរនៅលើដែនអាកាស តំបន់ដែល ទាហានរុស្ស៊ី កំពុងហ្វឹកហាត់។
យន្តហោះ P-8A Poseidon បានហោះហើរ នៅតំបន់មានចម្ងាយពីឆ្នេរសមុទ្រ ស៊ីរី៣០គីឡូម៉ែត្រ ដោយហោះហើរ ក្នុងរយៈពេល១ម៉ោង ។ តំបន់ខាងលើ ក៏ជាទីតាំងទាហានជើងទឹករុស្ស៊ីនៅក្នុងប្រទេសស៊ីរី ។នៅពេលនេះគេមិនទាន់ដឹងថាអាមេរិកមានគោលដៅ ណាមួយនោះឡើយ។
យន្តហោះ P-8A Poseidon ជាប្រភេទ យន្តហោះយាមល្បាត ប្រមាណនាវាមុជទឹកដែលមានប្រសិទ្ធិភាពបំផុត ។ យន្ត P-8A Poseidon គឺ ប្រភេទ P-8A ប្រើប្រាស់សម្រាប់ទាហានអាមេរិក និង P-8l Neptune ផលិតដើម្បីលក់ទៅឲ្យឥណ្ឌា។
យន្តហោះ P-8 បានបំពាក់នៅប្រព័ន្ធរ៉ាដា AN/APY-10 អាចចាប់បាននឹង កំណត់សម្គល់ប្រភេទនាវាមុជទឹក គ្រប់ប្រភេទ។ មិនតែប៉ុណ្ណោះយន្តហោះនេះក៏បាន បំពាក់អាវុធទំនើបៗ និង មីស៊ីលបុកប្រភេទ MK 54 , មីស៊ីលប្រឆាំងនាវាចម្បាំង RGM-84 Harpoon ។ និយាយរួមយន្តហោះយាមល្បាតខាងលើ អាចវាយប្រហារទាំងនោះលើទឹក លើគោក និង នៅក្នុងបាតសមុទ្រ ផងដែរ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។