ថៃ ទទួលភ្ញៀវទេសចរ ១០លាននាក់ ក្នុងឆ្នាំ២០២២
បាងកក៖ យោងតាមអាជ្ញាធរទេសចរណ៍បានឱ្យដឹងថា ប្រទេសថៃបានប្រារព្ធការមកដល់នៃភ្ញៀវទេសចរអន្តរជាតិទី ១០លាននាក់នៅឆ្នាំ ២០២២ កាលពីចុងសប្តាហ៍ ខណប្រទេសនេះងើបឡើងវិញនៃវិស័យទេសចរណ៍ ដែលរងការប៉ះពាល់ដោយ Covid-19 នោះ ។
ប្រទេសថៃធ្លាប់បានស្វាគមន៍ភ្ញៀវ ប្រហែល ៤០លាននាក់ក្នុងឆ្នាំ ២០១៩ ប៉ុន្តែបន្ទាប់មកជំងឺរាតត្បាតបានវាយប្រហារ និងការធ្វើដំណើរត្រូវបានកាត់បន្ថយ ខណៈដែលប្រទេសនានាបានរឹតបន្តឹងការគ្រប់គ្រងតាមព្រំដែនដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគនេះ ។ជាមួយនឹងការរឹតត្បិតទាំងនោះបានបន្ធូរបន្ថយ ចំនួនការធ្វើដំណើរទូទាំងពិភពលោក របស់ប្រទេសថៃបានចាប់ផ្តើមស្ទុះងើបឡើងវិញយឺត ហើយរដ្ឋាភិបាលរំពឹងថានឹងរកចំណូលបានជិត ១៦ពាន់លានដុល្លារ នៅក្នុងវិស័យទេសចរណ៍នៅឆ្នាំនេះ ។
អ្នករាំរបាំប្រពៃណី និងអ្នកវាយស្គរនៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ទីក្រុងបាងកក កាលពីថ្ងៃសៅរ៍បានស្វាគមន៍អ្នកដំណើរដែលមកលើជើងហោះហើររបស់ Saudi Arabian Airlines ដែលអាជ្ញាធរជឿថា បានកំណត់ពេលវេលាដ៏សំខាន់ ចំនួន ១០លាន ។នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅក្នុងសុន្ទរកថា នៅឯព្រលានយន្តហោះថា “មេឃបើកចំហ ។
“យើងចង់កសាងទំនុកចិត្តថាប្រទេសថៃនៅតែជាគោលដៅទេសចរណ៍កំពូលមួយរបស់មនុស្សជុំវិញពិភពលោក”៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។