សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ដល់ ទីក្រុង​ប៉ារីស ប្រទេស​បារាំង

​នៅ​យប់​រំលង​អា​ធ្រា​ត ម៉ោង ១.៤៥​នាទី ម៉ោង​នៅ​ទីក្រុង​ប៉ារីស បារាំង ត្រូវ​នឹង​ម៉ោង ៧.៤៥​នា​ទា​ទី​ព្រឹក ម៉ោង​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ដឹកនាំ​គណៈប្រតិភូ​តាម​ជើងយន្តហោះ​ពិសេស ទៅដល់ អាកាសយានដ្ឋាន​អន្តរជាតិ Paris Charles de Gaulle ទីក្រុង​ប៉ារីស បន្ទាប់ពី​សម្ដេច​តេ​ជោ បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ បងប្អូន​សហគមន៍​ខ្មែរ នៅក្នុង​ទីក្រុង​ព្រុ​ច​ស៊ែ​ល ប្រទេស​ប៊ែ​ល​ហ្ស៉ិ​ក​រួចមក​។

​ការអញ្ជើញ​ដល់​របស់ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ គឺ​ត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​មន្ត្រីជាន់ខ្ពស់​របស់​បារាំង និង មន្ត្រីការទូត​កម្ពុជា ប្រចាំ​នៅ​បារាំង​ជាច្រើនរូប​។​

​តាម​កម្មវិធី​គ្រោងទុក ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​បារាំង សម្ដេច​តេ​ជោ ក៏​នឹង​អញ្ជើញ​ចូលរួម​សន្និសីទ​គាំទ្រ​ភាព​ធន់​នៃ​ប្រជាជន​អ៊ុយ​ក្រែ​ន កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគ្រាស​កម្ពុជា​-​បារាំង និង​ពិធី​លៀង​សាយភោជន៍ ជូន​សម្ដេច​តេ​ជោ និង​គណប្រតិភូ ដែល​រៀបចំឡើង​ដោយ​ប្រធានាធិបតី​បារាំង​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close