ដោយសារ​សង្គ្រាម ទីក្រុង​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ប្រារព្ធ​ពិធីបុណ្យ​ណូអែល​នៅក្រោម​ដី​

សារព័ត៌មាន New York Post បាន​ផ្សាយ​ថា ក្រុមប្រឹក្សា​ទីក្រុង Kharkov (​អ៊ុយ​ក្រែ​ន​) ទើបតែ​បាន​បង្ហោះ​រូបភាព​នៃ​ដើមឈើ​ណូអែល​ដែល​ដាក់​នៅ​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​កណ្តាល​ទីក្រុង​។ ខុសពី​ឆ្នាំមុន ប្រជាជន​នៅក្នុង​ទីក្រុង​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​នេះ​នឹង​ប្រារព្ធ​ពិធីបុណ្យ​ណូអែល និង​ឆ្នាំ​ថ្មី​នៅក្រោម​ដី ដើម្បី​ជៀសវាង​ការវាយប្រហារ​ដោយ​មី​ស៊ី​លពី​រុស្ស៊ី​។​

​យោងតាម​រដ្ឋាភិបាល​ទីក្រុង Kharkov ព្រឹត្តិការណ៍​បុណ្យ​ណូអែល និង​ឆ្នាំ​ថ្មី សម្រាប់​ពលរដ្ឋ និង​កុមារ​នៅ​ទូទាំង​ទីក្រុង នឹងត្រូវ​ធ្វើឡើង​នៅ​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី រួម​ជាមួយនឹង​ការប្រគុំ​តន្ត្រី​តូច​មួយ​ផងដែរ​។​

​កាលពី​ឆ្នាំមុន ដើម​ណូអែល​របស់ Kharkov ជាធម្មតា​ត្រូវបាន​គេ​ដា​ក់នៅ​ទីលាន Freedom Square ប៉ុន្តែ​ជាមួយនឹង​ស្ថានភាព​ជម្លោះ​នាពេល​បច្ចុប្បន្ន ព្រឹត្តិការណ៍​ប្រារព្ធ​ពិធី​ត្រូវបាន​បង្ខំ​ឱ្យ​ធ្វើឡើង​នៅក្រោម​ដី​ដើម្បី​សុវត្ថិភាព​។​

​កងកម្លាំងប្រដាប់អាវុធ​របស់​អ៊ុយ​ក្រែ​ន​បាន​កាន់កាប់​តំបន់ Kharkov មកវិញ បន្ទាប់ពី​មានការ​ប្រយុទ្ធ​ជាច្រើន​ខែ​។ ទោះបីជា​យ៉ាងណាក៏ដោយ តំបន់​នេះ និង​តំបន់​ជុំវិញ​នៅតែ​ស្ថិតក្រោម​ការវាយប្រហារ​ដោយ​មី​ស៊ី​លពី​រុស្ស៊ី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close