ស្ត្រីរំលូតកូនស្លាប់ក្នុងផ្ទៃ ត្រូវពេទ្យទាញដាច់ពោះវៀន ត្រូវបានបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យថៃ
ស្ត្រីឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ ដែលប្រឈមនឹងការបាត់បង់ជីវិត ដោយសារមន្ទីរសំរាកព្យាបាល សម្ភពដើមអង្គ្រង ផ្សារព្រៃទទឹង ធ្វើការរំលូតកូនស្លាប់ក្នុងផ្ទៃខុសបច្ចេកទេស ពេលនេះត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាលម៉ែត្រ បានបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យឯកជនមួយរបស់ប្រទេសថៃ ក្រោមការជួយទំនុកបម្រុងពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។
បើតាមការឱ្យដឹងពីបងស្រីជីដូនមួយ ឈ្មោះ ចាន់ រ៉ា បានឱ្យដឹងថា ស្ត្រីឈ្មោះ សៀង ស្រីអូន និងស្វាមីជាមួយម្តាយត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរឯកជនដ៏ទំនើបមួយនៅប្រទេសថៃ ដើម្បីសង្គ្រោះអាយុជីវិតរបស់នាង។
នាង ចាន់ រ៉ា ឱ្យដឹងបន្តថា ពេលនេះប្អូនស្រីរបស់នាងមានអាការៈធូស្បើយបន្តិចហើយ និងមានសាច់ឈាមស្រស់ឡើងវិញ ប៉ុន្តែនាងមិនទាន់ដឹងថា បញ្ហាស្បូន និងពោះវៀនតូចដែលអ្នកគ្រូពេទ្យបានទាញដាច់ចេញនោះ អាចមានពោវៀន ឬស្បូនសិប្បនិម្មិតដាក់ជំនួសវិញបាន ឬអត់ទេ ជំហានដំបូង គឺសុំឱ្យតែប្អូនស្រីរួចផុតពីសេចក្តីស្លាប់ គឺប្រសើរហើយ ព្រោះនាងចង់រស់នៅមើលថែទាំកូនស្រី និងស្វាមីរបស់នាង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។