សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ធ្វើដំណើរ​ដល់ទី​ក្រុង​ព្រុ​ច​សែ​ល ប្រកបដោយ​សុវត្ថិភាព​

​នៅ​ម៉ោង ១.០០​នាទី​រំលង​អា​ធ្រា​ត ថ្ងៃទី​១៤ ខែធ្នូ ២០២២ ម៉ោង​នៅ​ព្រុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្ស៉ិ​ក ត្រូវ​នឹង​ម៉ោង ៧.០០​នាទី​ព្រឹក ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២២​នេះ ម៉ោង​នៅ​ទីក្រុង​ភ្នំពេញ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ទៅដល់​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក ប្រកបដោយ​សុវត្ថិភាព​ហើយ បន្ទាប់ពី​បាន​បំពេញបេសកកម្ម នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង រយៈពេល​មួយថ្ងៃ​រួចមក​។

​សូមជម្រាបថា ដំណើរ​អញ្ជើញ​របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ទៅកាន់​ទីក្រុង​ព្រុ​ច​ស៊ែ​ល​នាពេលនេះ គឺ​ដើម្បី​ចូលរួម និង ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​សហភាព​អឺរ៉ុប និង​ដើម្បី​អបអរសាទរ​ខួប​៤៥​ឆ្នាំ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សហភាព​អឺរ៉ុប ដែល​កិច្ចប្រជុំ​នេះ​ត្រូវធ្វើឡើង​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២២ នៅ​ទីក្រុង​ព្រុ​ច​សែ​ល​។

​ក្រៅពី​កិច្ចប្រជុំ​កំពូល អាស៊ាន​-​សហភាព​អ៉ឺ​រ៉ុ​ប សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏​នឹងមាន​ជំនួប​ជាមួយ​បណ្ដា​មេដឹកនាំ​មួយចំនួនទៀត​ផងដែរ នៅក្នុងពេល​នៃ​ការ​ស្នាក់​នៅក្នុង​ទីក្រុង​ព្រុ​ច​ស៊ែ​ល​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close