ចិនឈប់ផ្សាយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ដែលគ្មានរោគសញ្ញា
គណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិន (NHC) បានប្រកាសថានឹងបញ្ឈប់ការចេញផ្សាយចំនួនករណីឆ្លង កូវីដ១៩ ដែលមិនមានរោគសញ្ញាចាប់ពីថ្ងៃទី១៤ ខែធ្នូនេះ។
គណៈកម្មការសុខភាពជាតិនៃប្រទេសចិន (NHC) បានប្រកាសនៅលើគេហទំព័ររបស់ខ្លួននៅថ្ងៃទី ១៤ខែធ្នូ ថា “បច្ចុប្បន្ន ការធ្វើតេស្តអាស៊ីតនុយក្លេអ៊ីក(axit nucleic) ត្រូវបានធ្វើឡើងដោយស្ម័គ្រចិត្ត មនុស្សជាច្រើនដែលមានរោគសញ្ញា កូវីដ១៩ លែងចូលរួមក្នុងការធ្វើតេស្តទៀតហើយ ដូច្នេះហើយមិនអាចចាប់យកចំនួនករណីពិតប្រាកដបានត្រឹមត្រូវនោះទេ។”
NHC បាននិយាយថា “ចាប់ពីថ្ងៃនេះតទៅ ទិន្នន័យស្តីពីករណីឆ្លងកូវីដ១៩ នឹងមិនត្រូវបានបញ្ចេញទេ” ។ ទីភ្នាក់ងារនេះបានកត់ត្រាករណី Covid-19 ដែលមានរោគសញ្ញាចំនួន ២២៩១ ករណី គិតត្រឹមថ្ងៃទី១៣ ខែធ្នូ។ មួយថ្ងៃមុននេះ ប្រទេសចិនបានរាយការណ៍ករណីថ្មីចំនួន 7,679 នាក់ ដែលក្នុងនោះមាន 2,315 ករណីរោគសញ្ញា និង 5,364 ករណីមិនមានរោគសញ្ញា។ ប្រទេសចិនកាលពីថ្ងៃទី ១៣ ខែធ្នូបានកត់ត្រាថាមិនមានអ្នកស្លាប់ទៀតទេ។
មុនពេលការប្រកាសរបស់ NHC ទីក្រុងមួយចំនួនបានប្រកាសចំនួនករណីថ្មីនៅថ្ងៃទី ១៣ ខែធ្នូ មជ្ឈមណ្ឌលហិរញ្ញវត្ថុសៀងហៃបានកត់ត្រាករណីរោគសញ្ញាចំនួន ១៦ និងករណីគ្មានរោគសញ្ញាចំនួន ១១៧នាក់ ។
ទីក្រុង Guangzhou ដែលជាទីក្រុងនៅភាគខាងត្បូងប្រទេសចិន ដែលមានប្រជាជនជិត ១៩ លាននាក់បានប្រកាសថាមាន៥៣៣ ករណីរោគសញ្ញា និង ៧៤១ ករណីគ្មានរោគសញ្ញា។ ទីក្រុង Chongqing ក៏បានកត់ត្រាករណី Covid-19 ដែលមានរោគសញ្ញាចំនួន 179 ករណី និង 1,165 ករណី asymptomatic ។ គិតត្រឹមថ្ងៃទី ១៣ ខែធ្នូ ចិនដីគោកបានបញ្ជាក់ពីករណី Covid-19 ចំនួន ៣៦៩.៩១៨ ករណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។