ខ្ទី​ន ជា​ប្រភេទ​ដោយ​បង្គួរ​នៅ​កម្ពុជា និង​ស្ថិតក្នុង​បញ្ជី​ក្រហម IUCN

​ខ្ទី​ន (​ឈ្មោះ​អង់គ្លេស​៖ Large Indian Civet ឈ្មោះ​វិទ្យាសាស្ត្រ​៖ Viverra zibetha) ខ្ទី​ន​ជា​សត្វ​ស្ថិតនៅក្នុង​អំបូរ​សំពោច​ដែលមាន​មាឌធំ ហើយ​អាច​សម្គាល់​លក្ខណៈពិសេស​របស់​វា ដោយ​នៅត្រង់​កមាន​ឆ្នូត​ស​-​ខ្មៅ​ធំៗ កន្ទុយ​មាន​បង្កង់​ស​-​ខ្មៅ​ពី​៦-៧​។ ចាប់ពី​ក​ដល់​ខ្នង​មាន​រោម​ប្រែង​ព័ណ៌​ខ្មៅ​-​ស ជើង​មុខ​មាន​ព័ណ៌​ត្នោត​ចាស់ ប៉ុន្តែ​ជើង​ក្រោយ​មាន​ព័ណ៌​មាន​ព័ណ៌​ត្នោ​ង​ខ្ចី ប​បូម​មាត់​លើ និង​ក្នុង​ត្រចៀក​មាន​ព័ណ៌​ស​។

​កូន​ទើបនឹង​កើត​ភាគច្រើន​មាន​សម្បុរ​ខ្មៅ​។ សត្វព្រៃ​ប្រភេទ​នេះ ចូលចិត្ត​រស់នៅ​តាម​តំបន់​ព្រៃ​ល្បោះ ជាពិសេស​ព្រៃ​ក្បែរ​ភូមិករ​។ វា​ជាស​ត្វ​ដែល​ចេញ​រកស៊ី​នៅពេល​យប់ និង​ពេល​ថ្ងៃ​ស្ថិតនៅ​ក្នុងព្រៃ​គម្ពោត​ដែលមាន​ស្មៅ​ក្រាស់ៗ ឬ​ក្នុង​រន្ធ​។ ចំណី​របស់​សត្វ​ប្រភេទ​នេះ​មានដូចជា​៖ ត្រី បក្សី ស៊ុត ថ្លែន បង្គួ​យ ពស់ កង្កែប កណ្តុរ ផ្លែឈើ ឬ​ស​ឈើ ជាដើម​។

​ខ្ទី​ន​មាន​របាយ​នៅ​ទូទាំងប្រទេស​កម្ពុជា ក្នុង​ទីជម្រក​សមស្រប​។ ខ្ទី​ន​ត្រូវបាន​ចាត់ថ្នាក់​ជា​ប្រភេទ​ដោយ​បង្គួរ​នៅ​កម្ពុជា និង​ស្ថិតក្នុង​បញ្ជី​ក្រហម IUCN ជា​ប្រភេទ​ជិត​ទទួលរង​គ្រោះថ្នាក់ (LC)​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close