ស្លាប់​២​នាក់ បាត់​ខ្លួន​ជាង ៥០​នាក់ ករណី​រអិល​បាក់​ដី ក្នុងប្រទេស​ម៉ាឡេស៊ី​

គូ​ឡា​ឡាំ​ពួរ​៖ នាយកដ្ឋាន​ពន្លត់អគ្គីភ័យ​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​និយាយថា មនុស្ស​ពីរ​នាក់​បាន​ស្លាប់ និង​៥១ នាក់​ទៀត​កំពុង​បាត់​ខ្លួន បន្ទាប់ពី​ការ​រអិល​បាក់​ដី​បាន​វាយប្រហារ​កន្លែង​បោះជំរុំ ក្បែរ​តំបន់​ខ្ពស់ Genting Highlands ក្នុង​រដ្ឋ Selangor កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១៦ ខែធ្នូ ឆ្នាំ​២០២២ ខណៈដែល​កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក កំពុង​បន្ត​។​

​យោងតាម​នាយកដ្ឋាន​ព​ន្ល​ត់​អគ្គីភ័យ​ជាតិ មនុស្ស​សរុប​ចំនួន ៧៩ នាក់​ត្រូវបាន​គេ​ដឹងថា រងគ្រោះ នៅក្នុង​ការ​រអិល​បាក់​ដី​។​
​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ នាយកដ្ឋាន​បាន​បន្ថែមថា គិត​ត្រឹម​ម៉ោង ៧ ព្រឹក មនុស្ស ៣ នាក់​ក៏បាន​រងរបួស ហើយ​មនុស្ស ២៣ នាក់​ត្រូវបាន​គេ​រកឃើញថា មាន​សុវត្ថិភាព ដោយបាន​បន្ថែមថា កុមារ​ម្នាក់​ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​។​

​ប្រធាន​នាយកដ្ឋាន​ពន្លត់អគ្គីភ័យ និង​ជួយសង្គ្រោះ Selangor លោក Norazam Khamis បាន​និយាយថា ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​បានចាប់ផ្តើម​មកដល់​កន្លែងកើតហេតុ​នៅ​ម៉ោង​ប្រហែល ៣ ទៀបភ្លឺ បន្ទាប់ពី​បានទទួល​ការហៅ​ទូរស័ព្ទ​ពី​នៅ​ម៉ោង ២៖៤២ អ​ធ្យា​ត​៕ ប្រភពពី CNA, ដោយ​៖ សា​រ៉ា​ត​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close