មេ​តុងទីន អឿន ម៉ូ​លីកា ត្រូវ​តុលាការ សម្រេច​ឱ្យ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ជា​បណ្តោះអាសន្ន

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២២ តុលាការ បានសម្រេច​ចេញ​ដីកាឃុំខ្លួន​នាង អឿន ម៉ូ​លីកា ដាក់ពន្ធនាគារ​ជា​បណ្តោះ ក្រោម​ការចោទប្រកាន់​ពីបទ រំលោភ​លើ​ទំនុកចិត្ត​(​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​) ករណី​ចេញ​មូលប្បទានប័ត្រ​អត់​សាច់ប្រាក់​(​សែក​ស្អុយ​) ប្រមាណ ៣៦ ៥០០០​ដុល្លារ​។​ ​ក្នុង​សំណុំរឿង​ស្ថិតនៅក្នុង​ដៃ លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ​។

​ក្រោយពី​ការ​ស៊ើបសួរ​រយៈពេល​ពីរ​ថ្ងៃ លោកស្រី​ចៅក្រម បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ជន​ត្រូវ​ចោទ ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន នៅ​ល្ងាច​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២២​។​

​សូមបញ្ជាក់ថា ជន​ត្រូវ​ចោទ​ឈ្មោះ អឿន ម៉ូ​លីកា បាន​ជាប់​ពាក់​ពន្ធ​លើ​ពាក្យបណ្តឹង​២ ដែលជា​បទល្មើស​ព្រហ្មទណ្ឌ រឿង​ចេញ​សែក​ស្អុយ​ដែលមាន​ទឹកប្រាក់​ប្រមាណ ៣៦ ៥០០០​ដុល្លារ​។

​បច្ចុប្បន្ន អឿន ម៉ូ​លីកា ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ជា​បណ្តោះអាសន្ន​។ ជន​ត្រូវ​ចោទ​រូបនេះ ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជា​អ្នករកស៊ី មាន​ទីលំនៅ​ផ្ទះ​លេខ​១០ ផ្លូវ​លេខ បុរី​វ៉ា​រី​ណា សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close