ក្រសួងអប់រំ សម្រេចលើកថ្ងៃ ប្រកាសលទ្ធផលប្រឡងបាក់ឌុប មករសៀលថ្ងៃទី២២ ខែធ្នូ នៅរាជធានីភ្នំពេញ-ខេត្តកណ្តាល និងព្រឹកថ្ងៃទី២៣ ខែធ្នូ នៅបណ្តាខេត្ត
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែធ្នូនេះ ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្តីប្រកាសព័ត៌មាន សម្រេចលើកថ្ងៃប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ៥ ធ្នូ ២០២២ មករសៀលថ្ងៃទី២២ ខែធ្នូ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងព្រឹកថ្ងៃទី២៣ ខែធ្នូ សម្រាប់បណ្តាខេត្តផ្សេងៗទៀត។
សូមជម្រាបថា ការប្រកាសលទ្ធបាក់ឌុប ដំបូងឡើយក្រសួងអប់រំ គ្រោងនឹងប្រកាសនៅរសៀលថ្ងៃទី២៧ ខែធ្នូ សម្រាប់រាជធានីភ្នំពេញ-ខេត្តកណ្តាល និងនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់បណ្តាខេត្តផ្សេងទៀត ប៉ុន្តែពេលនេះ បន្ទាប់ពីដំណើរការកំណែ និងបូកស្រង់ពិន្ទុចប់រួចរាល់មុនការគ្រោងទុក ទើបក្រសួងសម្រេចលើកថ្ងៃប្រកាសលទ្ធផល។
ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់, មណ្ឌលប្រឡង ២២១ និងត្រូវជា ៥១៧៤បន្ទប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។