មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា លើក​ទី​៣ បាន​បិទ​បញ្ចប់ និង​រកឃើញ​ភាពយន្ត​ជ័យលាភី​ចំនួន ៨​ស្នាដៃ​

កាលពី​ល្ងាច​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២២ មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា លើក​ទី​៣ បានរៀបចំ​ពិធី​បិទ ក្រោម​អធិបតីភាព ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការ​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ​បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: និង​ឯកឧត្ដម ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​។

​ចូលរួម​ក្នុង​ពិធី​នោះ មាន​វត្តមាន ឯកឧត្ដម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស​ជាតិ អន្តរជាតិ ព្រមទាំង​ផលិតករ សិល្បករ ជាង​៦០០​នាក់​។

​ភាពយន្ត​ដែល​ទទួលបាន​ពានរង្វាន់​ក្នុង​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​៣ នេះ មាន​ដូចខាងក្រោម
១ ពានមាស បាន​ទៅលើ​ភាពយន្ត​រឿង ជីវិត ស្នេហា សុខសាន្ត ដឹកនាំ​រឿង​ដោយ កញ្ញា សុធា អ៊ី​ណេ​ស​
២.​ពានប្រាក់ បាន​ទៅលើ​ភាពយន្ត​រឿង ក្តី​ស្រឡាញ់​ដែល​អ្នក​ផ្តល់អោយ ដឹកនាំ​រឿង​ដោយ លោក សាង ច័ន្ទ​វិសាល​
៣.​ពាន​សំរឹទ្ធ បាន​ទៅលើ​ភាពយន្ត​រឿង ក្តារ​ចុក ដឹកនាំ​រឿង​ដោយ លោក វង្ស បញ្ហា​វ័​ន្ត​
៤.​ពានរង្វាន់​ពិសេស​របស់​មេ​ប្រយោគ បាន​ទៅលើ​ភាពយន្ត​រឿង ឆ្ងាយ​ដាច់​អាល័យ ដឹកនាំ​រឿង​ដោយ លោក លី ប៉ូ​ឡែ​ន ៥.​ពានរង្វាន់​មាតិការឿង​ល្អ បាន​ទៅលើ​ភាពយន្ត​រឿង សំឡេង​រាត្រី ដឹកនាំ​រឿង​ដោយ លោក សុខ ចាន់​រ៉ា​ដូ និង​លោក វ៉ាន់ គង្គា
៦.​ពាន​អ្នកដឹកនាំ​វ័យក្មេង បាន​ទៅលើ​ភាពយន្ត ប៊ិច​សរសេរ ដឹកនាំ​រឿង​ដោយ លោក សុង ហេម​គី​រី​
៧.​ពាន​បច្ចេកទេស បាន​ទៅលើ​ភាពយន្ត​រឿង ស្រទាប់ផ្កា ដឹកនាំ​រឿង​ដោយ លោក មឿ​ន សូ​សុខ​ហេង​
៨.​ពាន​ទស្សនិកជន​គាំទ្រ បាន​ទៅលើ​ភាពយន្ត​រឿង ស្នេហ៍​ឆ្លង​វេលា ដឹកនាំ​រឿង​ដោយ លោក គឹម អាន​សុ​ផា​ស័ក្តិ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close