រដ្ឋមន្ត្រីក្រសួង​វប្បធម៌ នាំយក​នូវ​ថវិកាជាង ៨ម៉ឺនដុល្លា​រ ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២២ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មការ​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ប្រចាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ដឹកនាំ​គណៈប្រតិភូ​នាំយក​ថវិកា​ចំ​នួ​ួ​ន ៨២,៧០៣ ដុល្លា​អាមេរិក ដែល​បានមកពី​ការរៀបចំ​ព្រឹត្តិការណ៍ “​រាត្រីសមោសរ​សប្បុរស​ធម៌​” នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២២ មក​ប្រគល់ជូន​លោក Dr. DENIS LAURENT អគ្គនាយក​មន្ទីរពេទ្យ​គន្ធបុប្ផា​។
​លោកជំទាវ​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា​នេះ​គឺជា​ចូលរួមចំណែក​តូច​មួយ​ក្នុង​ការជួយ​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ព្រោះថា​មន្ទីរពេទ្យ​ត្រូវ​ចំណាយ​ថវិកា​ជា​ច្រេ​ី​ន​ក្នុងការ​ពិនិត្យ​ព្យាបាល​ជូន​កុមារ​កម្ពុជា​ដែលមាន​ជំងឺ​ដោយ​ឥតគិតថ្លៃ​។

​នាឱកាស​នេះ​ផងដែរ​លោកជំទាវ​បណ្ឌិតសភា​ចា​រ្យ​រដ្ឋមន្ត្រី ក៏បាន​រំលឹក​នូវ​គុណូបការៈ​របស់លោក​វេជ្ជបណ្ឌិត Beat Richner និង​វេជ្ជបណ្ឌិត Peter Studer ស្ថាបនិក​នៃ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​ចាប់តាំងពី​ឆ្នាំ​១៩៩២​មក ហេ​ី​យ​លោកជំទាវ​ក៏បាន​ធ្វេ​ី​ទស្សនកិច្ច​ស្វែងយល់​អំពី​ដំណេ​ី​រការ​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​សួរ​សុខ​ទុ​ុ​ក្ខ​កុមារ​ដែលមាន​ជំងឺ​បេះដូង ដែល​បាន​វះកាត់​រួច និង​ទទួល​ការព្យាបាល​ពី​ក្រុមគ្រូពេទ្យ​។

​ជា​ចុងក្រោយ​លោក​អគ្គនាយក DENIS LAURENT តាំង​នាម​ឲ្យ​គណៈ​គ្រប់គ្រង​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​លោកជំទាវ​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ​លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី ទាំងអស់​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​បាន​លះបង់​កំលាំងកាយ​ចិត្ត ស្មារតី ពេលវេលា ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍ “​រាត្រីសមោសរ​សប្បុរស​ធម៌​” នៅ​ខេត្តសៀមរាប ដេ​ី​ម្បី​ស្វែងរក​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close