បាក់ឌុបឆ្នាំនេះ បេក្ខជនជាប់និទ្ទេស A ជាង ១០០០នាក់
ភ្នំពេញ៖ ការប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប សម័យប្រឡង៖ ៥ ធ្នូ ២០២២បានបង្ហាញថាចំពោះបេក្ខជនជាប់និទ្ទេស A មានចំនួនសរុប ១០៤៩ នាក់។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជន និងកីឡាបានបង្ហា្ញញថាលទ្ធផលនៃការប្រឡងគឺមានបេក្ខជនជាប់សរុប ៩០៩៥០នាក់ ត្រូវជា ៧២.៣៣ភាគរយនៃចំនួនបេក្ខជនមកប្រឡង។
គួរបញ្ជាក់ថា៖ សម្រាប់ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុបដែលប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ គឺធ្វើឡើង សម្រាប់តែរាជធានីភ្នំពេញនិងខេត្តកណ្តាល និងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តដទៃទៀត។
បើតាមស្ថិតិរបស់ក្រសួងអប់រំបានបង្ហាញដែរថា ចំពោះលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩០៩៥០នាក់ ត្រូវជា ៧២.៣៣ ភាគរយនៃចំនួនបេក្ខជនមក ប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ១០៤៩ នាក់, និទ្ទេស B ចំនួន ៧២៣២នាក់, និទ្ទេស C ចំនួន ១៩០៥៣ នាក់, និទ្ទេស D ចំនួន ៣១១៦៦នាក់, និងនិទ្ទេស E ចំនួន ៣២៤៥០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។