សប្តាហ៍​ក្រោយនេះ​ ​ប្រទេស​កម្ពុជា​នឹង​ចុះ​ត្រជាក់​ខ្លាំង​ជាង​បណ្តា​ឆ្នាំ​មុន​ៗ​

តាមការព្យាករណ៍របស់ក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​បានបង្ហាញថា​ ​ចាប់ពីថ្ងៃទី២៥​ ​ខែធ្នូ​ ​ឆ្នាំ២០១៨​ ​រហូតដល់អំឡុងខែមករា​ ​ឆ្នាំ២០១៩​ ​អាចយូរជាងនេះ​ ​អាកាសធាតុនៅក្នុងប្រទេសកម្ពុជា​ ​នឹងចុះត្រជាក់ខ្លាំងជាងបណ្ដាឆ្នាំមុនៗ។

ជាមួយនឹង​ការ​ចុះ​ត្រជាក់​នេះ​ ​ត្រូវ​បាន​អ្នកនាំពាក្យ​ក្រសួងធនធានទឹក​ ​លោក​ ​ចាន់​ ​យុត្​ថា​ ​ឲ្យដឹង​ថា​ ​ឆ្នាំនេះ​អាកាសធាតុ​នឹង​ចុះ​ត្រជាក់​ខ្លាំង​ ​ប៉ុន្តែ​មិនមែន​រាល់ថ្ងៃ​នោះ​ទេ​ ​ពោល​គ៏​មាន​ថ្ងៃ​ខ្លះ​ត្រជាក់​ខ្លាំង​ ​ហើយក៏​មាន​ថ្ងៃ​ខ្លះ​ក្ដៅ​ ​ផង​ដែរ​។

លោក​ថា​ ​យោង​តាម​ការព្យាករណ៍​ ​គឺ​នៅ​ចុងខែ​នេះ​ ​ឬក៏​ដើមខែ​មករា​ ​ឆ្នាំ២០១៩​ ​នឹង​ចាប់ផ្ដើម​ចុះ​ត្រជាក់​ ​ហើយ​ការ​ត្រជាក់​ឆ្នាំនេះ​ ​គឺ​អាច​ត្រជាក់​ខ្លាំង​ជា​បណ្ដា​ឆ្នាំ​មុន​ៗ​ ​ហើយ​រយៈពេល​ក៏អាច​យូរ​ផង​ដែរ​។

សម្រាប់​អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ប្រសិនបើ​មាន​អ្វី​ប្រែប្រួល​យ៉ាងណា​នោះ​ ​ក្រសួងធនធានទឹក​ ​នឹង​ធ្វើការ​ជូនដំណឹង​ជា​បន្ដ​បន្ទាប់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close