សម្ព័ន្ធអារ៉ាប ថ្កោលទោស ក្រោយ អូស្ត្រាលី និង ប្រេស៊ីល ទទួលស្គល់ជេរ៉ូសាឡឹមជារដ្ឋធានីអីស្រាអែល
សម្ព័ន្ធ អារ៉ាប បានចេញមុខ ថ្កោលទោស ក្រោយពេលដែល អូស្ត្រាលី និងប្រេស៊ីល បានប្រកាសទទួលស្គល់ តំបន់ជេរ៉ូសាឡឹមថាជារដ្ឋធានីអីស្រាអែល ។ កាលពីថ្ងៃទី១៨ខែធ្នូ សម្ព័ន្ធអារ៉ាប បានអនុម័តអំពាវនាវដល់ រដ្ឋាភិបាលអូស្ត្រាលី និង ប្រេស៊ីល គោរព ទៅតាមច្បាប់អន្តរជាតិ ពាក់ព័ន្ធ និងបញ្ហាជេរ៉ូសាឡឹម។
សេចក្តីសម្រេចខាងលើ របស់សម្ព័ន្ធអារ៉ាប ធ្វើឡើងក្រោយពេលដេល អូស្ត្រាលីបានប្រកាសទទួលស្គល់តំបន់ជេរ៉ូសាឡឹម ភាគខាងលិច ជារដ្ឋធានីស្រាប់ច្បាប់របស់អីស្រាអែល ។ ប៉ុន្តែអូស្ត្រាលីមិនបានបង្ហាញពីគោលបំណងផ្លាសប្តូរស្ថានទូតទៅកាន់ទីនោះលើយ ដោយរងចាំកិច្ចព្រមព្រៀង សន្តិភាពរវាងអីស្រាអែល និងប៉ាឡេស្ទីន។
កន្លងមក ប្រធានាធិបតីទើបតែជាប់ឆ្នោត ប្រេស៊ីលលោក Jair Bolsonaro បានប្រកាសថា ប្រេស៊ីលមានគម្រោង ផ្លាសប្តូរស្ថានទូត ពីទីក្រុង Tel Aviv ទៅកាន់ជេរ៉ូសាឡឹម។
សម្ព័ន្ធអារ៉ាប បានសម្រេចបញ្ចូនគណប្រតិភូ ជាន់ខ្ពស់ ទៅកាន់ប្រទេសប្រេស៊ីល និងអូស្ត្រាលីដើម្បី ស្នើរដល់ប្រទេសទាំងពីរ គោរពទៅតាមច្បាប់អន្តរជាតិពាក់ព័ន្ធនឹងជេរ៉ូសាឡឹម ។ ជាមួយគ្នានេះ ក៏ បានស្នើរដល់អង្គការសហប្រជាជាតិដាក់គំនាបទៅលើអីស្រាអែល បញ្ចប់សកម្មភាព ប្រឆាំង ក្រុមជនជាតិ ប៉ាឡេស្ទីន។
បញ្ហា ជេរ៉ូសាឡឹម តាំងពីដើមមកគឺជាប្រធានបទក្តៅបំផុត នៅក្នុងតំបន់ ហើយក៏ជាចំណុច បង្ករឲ្យមាន ជម្លោះប្រដាប់អាវុធរវាងអីស្រាអែន និងប៉ាឡេស្ទីន ។ ទាហានអីស្រាអែលបានដណ្តើមគ្រប់គ្រងតំបន់ជេរ៉ូសាឡឹមខាងលើត នៅក្នុងសង្គ្រាមកាលពីឆ្នាំ១៩៦៧ ក្រោយមកដាក់បញ្ចូន ទីក្រុង ជេរ៉ូសាឡឹមជារដ្ឋធានីរបស់អីស្រាអែល មិនអាចកាត់ផ្តាច់បានឡើយ។
សហគមន៍អន្តរជាតិ មិនទទួលស្គល់សកម្មភាពរបស់អីស្រាអែល ដោយបញ្ជាក់ថា ជេរ៉ូសាឡឹមជារដ្ឋធានីរបស់ប៉ាឡេស្ទីនស្រប់ច្បាប់ ដោយមាព្រះវិហារអិស្លាមមានអាយុកាលរាប់រយឆ្នាំជាភស្តុតាង។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។