ព្យុះ​ព្រិល​ទ្រង់ទ្រាយ​ធំ​នៅ​អាមេរិក ស្លាប់​ជាច្រើន ពលរដ្ឋ​រាប់ពាន់​គ្រួសារ​គ្មាន​អគ្គិសនី​ប្រើប្រាស់​

​ព្យុះ​ព្រិល រដូវ​រង Elliott សីត​ណ្ហ​ភាព​ធ្លាក់ចុះ​ខ្លាំង គ្រប់​គ្រប់​ដណ្តប់​យ៉ាង​ក្រាស់ បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​កើនឡើង​ដល់​៣៤​នាក់​ហើយ ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​អាមេរិក ក្នុងឱកាស​បុណ្យ​ណូអែល និង​ឆ្លង​ឆ្នាំ​សកល​។​

​ព្យុះ​ព្រិល​គ្រប់​ដណ្តប់​នៅ​នៅ​តំបន់​ភាគ​ខាងជើង​អាមេរិក បណ្តាល​ឲ្យ​មនុស្ស​រាប់ពាន់នាក់​រស់​នៅក្នុង​ស្ថានភាព​គ្មាន​អគ្គិសនី​ប្រើប្រាស់ និង​ជាប់គាំង​នៅក្នុង​ផ្ទះ​មិន​ន​អាច​ចេញ​ទៅណា​បានឡើយ​។ តាម​សារព័ត៌មាន Independent បាន​ផ្សាយ​ថា តំបន់​មួយចំនួន​មាន​សីត​ណ្ហ​ភាព​ធ្លាក់ចុះ ដល់​ទៅ​-៤០​អង្សា​សេ ។ ចំណែក​ព្យុះ​ព្រិល​គ្រប់​ដណ្តប់​ចាប់ពី ទន្លេ Rio Grande រហូតដល់​ព្រំដែន​ម៉ិចស៊ីកូ​។​

​គិត​ត្រឹម​ថ្ងៃទី​២៥​ខែធ្នូ​ប្រជាជន​អាមេរិក​ប្រហែល ១៥០,០០០​នាក់ នៅ​បន្ត​គ្មាន​ថាមពល​អគ្គិសនី​ប្រើប្រាស់ ដែល​ថយចុះ​ពី​ខ្ទង់លាន​នាក់ កាលពី​ថ្ងៃ​សៅរ៍​។ ព្យុះ​ព្រិល​ដ៏​ធ្ងន់ធ្ងរ​នេះ ក៏បាន​បង្ខំ​ឱ្យជើង​ហោះហើរ​អាមេរិក​ជាង ២,៤០០​ជើង ត្រូវ​លុបចោល​ទៀតផង បន្ថែម​ពីលើ​ជើងហោះហើរ​ប្រមាណ​៣,៥០០​ជើង ដែល​លុបចោល​កាលពី​ថ្ងៃ​សៅរ៍ និង​ជិត​៦,០០០​ជើង​កាលពី​ថ្ងៃ​សុក្រ​។​

​អ្នកធ្វើដំណើរ​នៅតែ​បន្ត​ជាប់គាំង​និង​រង​ការពន្យារពេល តាម​អាកាសយានដ្ឋាន ពេញ​មួយថ្ងៃ​អាទិត្យ ដែល​ត្រូវជា​ថ្ងៃបុណ្យ​គ្រី​ស្មាស់​ផងដែរ រួមមាន​ដូចជា​ទីក្រុង​អា​ត្ល​ង់​តា (Atlanta), Chicago, Denver, Detroit និង ញូយ៉ក ខណៈ​ព្រលានយន្តហោះ​នៅ​ទីក្រុង Buffalo បន្ត​ផ្អាក​ប្រតិបត្តិការ​ដដែល​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close