ព្យុះ​រដូវរងា​ដ៏​ធំ​មួយ បាន​ស្លាប់​មនុស្ស ៣៤​នាក់​ហើយ នៅ​អាមេរិក​

​ព្យុះ​រដូវរងា​ដ៏​ធំ​មួយ បាន​វាយប្រហារ​ភាគច្រើន​នៃ​ភាគ​កណ្តាល និង​ភាគ​ខាងកើត​សហរដ្ឋអាមេរិក ដែល​កំពុង​នាំមក​នូវ​ការធ្លាក់ចុះ​នៃ​សីតុណ្ហភាព បំបែក​កំណត់ត្រា និង​លក្ខខណ្ឌ​ព្រិល​ដ៏​អាក្រក់ ដែល​បាន​បណ្តាលឱ្យ​មនុស្ស ៣៤​នាក់​ស្លាប់ ខណៈដែល​មានការ​លុបចោល​ជើងហោះហើរ ការបិទផ្លូវ​ហាយ​វេ និង​ការប្រកាសអាសន្ន​រដ្ឋ​មួយចំនួន​។

​រូបភាព​បានបង្ហាញ​ពី​ព្រិល​បក់បោក​សម្អាត​ផ្លូវ​ក្នុង​ទីក្រុង Lancaster ទីក្រុង​ញូវយ៉ក ក្បែរ​តំបន់ Buffalo ជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​ដែល​រងគ្រោះ​ខ្លាំង​បំផុត​ដោយ​ព្យុះ​រដូវរងា​។

​រថយន្ត​ត្រូវបាន​ទុកចោល​នៅលើ​ផ្លូវ Main Street ក្នុង​ទីក្រុង Amherst ទីក្រុង​ញូវយ៉ក​។ ​មនុស្ស​គ្មាន​ផ្ទះសម្បែង​ត្រូវបាន​មើលឃើញថា ព្យាយាម​រក្សា​ភាពកក់ក្តៅ​ក្នុង​ទីក្រុង Denver រដ្ឋ Colorado ។ ​រីឯ អគារ​ដែល​គ្រប​ដោយ​ព្រិល​ត្រូវបាន​គេ​ឃើញ​នៅក្នុង​ទីក្រុង Louisville រដ្ឋ Kentucky៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close