សង្ស័យបែកថ្នាំឡើងបង្គោលភ្លើងសមត្ថកិច្ចបិទចរន្តហើយ តែបែរជាដោះខោចងកសំលាប់ខ្លួនទៅវិញ
ខេត្តកោះកុង ៖ នៅយប់ថ្ងៃពុធ ១២កើតខែ មិគសិរ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៨ បុរសម្នាក់មិនស្គាល់អត្តសញាណបែកថ្នាំ បានឡើងលើបង្គោលភ្លើង វេលាម៉ោងជាង៥ល្ងាច នៅចំណុចភូមិត្រពាំង ឃុំស្រែអំបិល ស្រុក ស្រែអំបិល ពេលនោះក្រុមសមត្ថកិច្ចបានឃើញសកម្មភាពនេះភ្លាម លោកអធិការស្រុកក៍បានទូរស័ព្ទបន្ទាន់ទៅខាងជំនាញអគ្គិសនី គឺលោក សំរឹទ្ធ សុទ្ធី ដើម្បីអន្តរាគមន៍បិទចរន្ធអគ្គីសនីជាបណ្តោះអាសន្ន ដើម្បីការពារឆក់ ។
ក្រោយមក សមត្ថកិច្ចក៍បានលួងលោម ធ្វើសតិអារម្មណ៍ ឲ្យបុរសនោះចុះមកវិញ តែជននោះមិនព្រមចុះឡើយ បង្ករអោយមានការឆោឡោ ភ្ញាក់ផ្អើល រហូតដល់ម៉ោងប្រមាណ ១៩:៣០ បុរសរូបនោះបែរជាស្រាតខោខ្លួនឯង ហើយចងកសម្លាប់ខ្លួន ជាប់ជាមួយខ្សែកាបទៅវិញ ដែលបង្គោលភ្លើងនេះមានកំពស់ជាង១០ ម៉ែត្រ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងរកអ្នកឡើងយកសាកសពដាក់ចុះក្រោម។
ទោះជាយ៉ាងណាក៍ដោយគេនៅមិនទាន់ដឹងពីមូលហេតុពិតនៅឡើយហើយជននេះ រស់នៅទីណានោះទេ។ព័ត៌មានលំអិតរាយជូននៅពេលក្រោយ ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។